ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 15:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ។ ដ្បិត​សំឡេង​ត្រែ​នឹង​បន្លឺ​ឡើង ហើយ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ រួច​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្នុង​មួយរំពេច ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​សំឡេង​ត្រែ​ចុងក្រោយ​។ ពិតមែនហើយ នឹង​មាន​សំឡេងត្រែផ្លុំឡើង ហើយ​មនុស្សស្លាប់​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ជា​អមតៈ រីឯ​យើង​ក៏​នឹង​ត្រូវបាន​ផ្លាស់ប្រែ​;

សូមមើលជំពូក

Khmer Christian Bible

ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ​នៅ​ពេលសំឡេង​ត្រែ​ចុង​ក្រោយ​លាន់​ឡើង​ ពេល​នោះ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ មិនពុក​រលួយ​ទៀត​ទេ​ រួច​យើង​នឹង​ត្រូវ​ផ្លាស់ប្រែ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច‌ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក‌រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ

សូមមើលជំពូក

អាល់គីតាប

ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ដែរ

សូមមើលជំពូក



១ កូរិន‌ថូស 15:52
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង!


នៅ​ព្រឹក​ថ្ងៃ​ទី​បី មាន​ឮ​សូរ​ផ្គរ​លាន់ មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​កង​រំពង​យ៉ាង​ខ្លាំង រួច​ប្រជា‌ជន​ទាំង​អស់​ដែល​នៅ​ក្នុង​ជំរំ​ក៏​ញ័រ​រន្ធត់។


ពេល​មនុស្ស​ទាំង​អស់​បាន​ឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ គេក៏​ញ័រ​រន្ធត់ ហើយ​ថយ​ទៅ​ឈរ​ពី​ចម្ងាយ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាល​រឹង បើ​យើង​ទៅ​កណ្ដាល​អ្នក​រាល់​គ្នា​តែ​មួយ​ភ្លែត នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​មិន​ខាន។ ដូច្នេះ ចូរ​ដោះ​គ្រឿង​លម្អ​ពី​ខ្លួន​អ្នក​រាល់​គ្នា​ចេញ ដើម្បី​ឲ្យ​យើង​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជាមួយ​អ្នក​រាល់​គ្នា»។


ឱ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​លោកីយ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​អើយ កាល​ណា​ដំឡើង​ទង់​មួយ​ឡើង​នៅ​លើ​ភ្នំ​នោះ​ចូរ​មើល​ចុះ ហើយ​កាល​ណា​ផ្លុំ​ត្រែ​ឡើង​នោះ​ចូរ​ស្តាប់​ដែរ។


ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ និង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។


បើ​អ្នក​នោះ​ឃើញ​ដាវ​មក​លើ​ស្រុក ក៏​ផ្លុំ​ត្រែ​ដាស់​បណ្ដា‌ជន


ប៉ុន្តែ បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្ដា‌ជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​យើង​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ។


គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា​ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​អ្នក ព្រួញ​ព្រះ‌អង្គ​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ផ្លុំ​ត្រែ ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង។


ប៉ុន្ដែ ប្រសិន‌បើ​មាន​សំឡេង​ត្រែ​តែ​មួយ នោះ​ពួក​មេ​ដឹក​នាំ ពួក​មេ​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ត្រូវ​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​អ្នក។


«ចូរ​ញែក​ខ្លួន​ពី​ក្រុម​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​យើង​បំផ្លាញ​គេ​ឥឡូវ​នេះ​ភ្លាម»។


«ចូរ​ថយ​ចេញ​ពី​ក្រុម​ជំនុំ​នេះ​ទៅ ដើម្បី​ឲ្យ​យើង​បំផ្លាញ​គេ​ឥឡូវ​នេះ​ភ្លាម»។ តែ​លោក​ទាំង​ពីរ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី។


លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យ​ចេញ​ទៅ ទាំង​មាន​សំឡេង​ត្រែ​ឮ​រំពង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​បួន ចាប់​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង»។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​វេលា​នោះ​នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់។


កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ព្រះ‌អង្គ ហើយ​ចេញ​មក។


តែ​ម្នាក់ៗ​តាម​លំ​ដា​ប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង បន្ទាប់​មក អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។


ចំណែក​ឯ​មនុស្ស​ស្លាប់​ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ពុក​រលួយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក​រលួយ។


បង‌ប្អូន​អើយ សេចក្តី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​សេចក្តី​ពុក​រលួយ ក៏​មិន​អាច​គ្រង​សេចក្តី​ដែល​មិន​ចេះ​ពុក​រលួយ​បាន​ដែរ។


ដ្បិត​យើង​សូម​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់​រហូត​ដល់​ព្រះ‌អម្ចាស់​យាង​មក យើង​នឹង​មិន​ទៅ​មុន​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ។


រីឯ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ នឹង​មក​ដូច​ជា​ចោរ​ប្លន់ ហើយ​ពេល​នោះ ផ្ទៃ​មេឃ​នឹង​បាត់​ទៅ​ដោយ​សូរ​គ្រាំ​គ្រេង ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កម្ដៅ​ភ្លើង ផែនដី និងអ្វីៗ​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​ឆេះ​អស់។


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់លំហ​អាកាស ទាំង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «វេទនា វេទនា វេទនា​ហើយ អស់​អ្នក​ដែល​នៅ​ផែនដី ព្រោះ​តែ​សូរ​ត្រែ​របស់​ទេវតា​ទាំង​បី ដែល​ហៀប​នឹង​ផ្លុំ!»។


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ទេវតា​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅ​ចំពោះ​ព្រះ បាន​ទទួល​ត្រែ​ប្រាំពីរ។