ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​មិន​ត្រូវ​ល្បង‌ល​ព្រះ‌គ្រីស្ទ ដូច​ពួក​លោក​ខ្លះ​បាន​ល្បង‌ល ហើយ​ត្រូវ​វិនាស​ដោយ​ពស់​ចឹក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កុំឲ្យ​យើង​ល្បងល​ព្រះ​គ្រីស្ទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ល្បងល​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​សត្វពស់​បំផ្លាញជីវិត​។

សូមមើលជំពូក

Khmer Christian Bible

កុំ​ល្បង​នឹង​ព្រះគ្រិស្ដ​ដូចជា​ពួកគេ​ខ្លះ​បាន​ល្បង​ ហើយ​ត្រូវ​ស្លាប់​ដោយ​ពស់​ចឹក​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់ ដូច​បុព្វបុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឬ​ល្បង​ព្រះ‌គ្រីស្ទ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក

សូមមើលជំពូក

អាល់គីតាប

យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​អុលឡោះ​ជា​អម្ចាស់ ដូច​បុព្វ‌បុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។

សូមមើលជំពូក



១ កូរិន‌ថូស 10:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ហើយ​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង


គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេ ដោយ​ទាម​ទារ​អាហារ​តាម​ទំនើង​ចិត្ត​របស់​គេ។


៙ ប៉ុន្តែ គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​ទាស់​នឹង​ព្រះ‌អង្គ មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ


ជា​គ្រា​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ល្បង​ល​យើង ហើយ​សាក​មើល​យើង ទោះ​បើគេបាន​ឃើញ​កិច្ច​ការ ដែល​យើង​ធ្វើ​ក៏​ដោយ។


ដូច្នេះ ប្រជា‌ជន​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ដោយ​ពាក្យ​ថា៖ «ចូរ​រក​ទឹក​ឲ្យ​ពួក​យើង​ផឹក​ផង»។ លោក​ម៉ូសេ​ឆ្លើយ​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នឹង​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង‌ល​ព្រះ‌យេហូវ៉ា?»


លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា "ម៉ាសា" និង "មេរីបា" ដោយ​ព្រោះ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​ឈ្លោះ ព្រម​ទាំង​ល្បង‌ល​ព្រះ‌យេហូវ៉ា ដោយ​ពោល​ថា "តើ​ព្រះ‌យេហូវ៉ា​គង់​ក្នុង​ចំណោម​ពួក​យើង​មែន​ឬ?"


មិន​ត្រូវ​ល្បង‌ល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដូច​អ្នក​បាន​ល្បងល​ព្រះ‌អង្គ​នៅ​ម៉ាសា នោះ​ឡើយ។