ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 8:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ក៏​មាន​ហា‌សាប‌យ៉ា និង​យេ‌សាយ៉ា ពី​ពួក​កូន​ចៅ​ម្រ៉ារី និង​សាច់​ញាតិ​របស់​គាត់ ហើយ​កូន​ចៅរបស់​ពួក​គេ ទាំង​អស់​មាន ២០ នាក់ មក​ជា​មួយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន​លោក​ហាសាប‌យ៉ា និង​លោក​យេសា‌យ៉ា​ពី​អំបូរ​ម៉្រារី ព្រម​ទាំង​បងប្អូន និង​កូនៗ​របស់​ពួក​គេ ដែល​មាន​ចំនួន ២០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​ហាសាបយ៉ា ហើយ​មាន​យេសាយ៉ា ពី​ពួក​កូន​ចៅ​ម្រ៉ារី នឹង​បង​ប្អូន ហើយ​កូន​ចៅ ទាំង​អស់​រួម​គ្នា​២០​នាក់មក​ជា​មួយ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក មាន​លោក​ហាសាប‌យ៉ា និង​លោក​យេសា‌យ៉ា​ពី​អំបូរ​ម៉្រារី ព្រម​ទាំង​បង​ប្អូន និង​កូនៗ​របស់​ពួក​គេ ដែល​មាន​ចំនួន ២០ នាក់។

សូមមើលជំពូក



អែសរ៉ា 8:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។


កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។


កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី នេះ​ជា​គ្រួ​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី តាម​វង្ស​របស់​បុព្វ‌បុរស​គេ។


ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​យើង បាន​សណ្ឋិត​លើ​យើង គេ​ក៏​បាន​នាំ​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​មក​ជួប​យើង ពី​ពូជ​ពង្ស​ម៉ាស់លី ជា​កូន​លេវី ដែល​ជា​កូន​អ៊ីស្រា‌អែល គឺ​សេរេ‌ប៊ីយ៉ា ព្រម​ទាំង​កូន​ប្រុសៗ និង​បង​ប្អូន​របស់​គាត់ ទាំង​អស់​មាន ១៨ នាក់


ក្រៅ​ពី​នោះ មាន​ពួក​អ្នក​បម្រើ​ព្រះ​វិហារ​ចំនួន ២០០ នាក់ ដែល​ដាវីឌ និង​ពួក​មន្ត្រី​របស់​ទ្រង់​បាន​តែង​តាំងឲ្យ​ជួយ​ការ‌ងារ​ពួក​លេវី។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​បាន​តម្រូវ​តាម​ឈ្មោះ»។


«បន្ទាប់​មក ខ្ញុំ​ក៏​ញែក​មេ​ដឹកនាំ​ពួក​សង្ឃ​ដប់​ពីរ​រូប​ដោយ​ឡែក គឺ​សេរេ‌ប៊ីយ៉ា និង​ហា‌សាប‌យ៉ា ព្រម​ទាំង​សាច់​ញាតិ​របស់​ពួក​លោក ១០ រូប​ទៀត។


មីកា រេហុប ហា‌សាប‌យ៉ា


បន្ទាប់​ពី​គាត់ មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មាន​ហា‌សាប‌យ៉ា ជា​មេ​ដឹក​នាំ​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង បាន​ជួស‌ជុល​ជំនួស​ឲ្យ​សង្កាត់របស់​គាត់។