Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បន្ទាប់​ពី​គាត់ មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មាន​ហា‌សាប‌យ៉ា ជា​មេ​ដឹក​នាំ​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង បាន​ជួស‌ជុល​ជំនួស​ឲ្យ​សង្កាត់របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម​ជា​កូន​របស់​លោក​បានី និង​លោក​ហាសាប‌យ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 បន្ទាប់​នឹង​គាត់​មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី​បាន​ជួស‌ជុល ហើយ​បន្ទាប់​មក​ទៀត មាន​ហាសាបយ៉ា ជា​នាយ​ដំរួត​លើ​ឃុំ​កៃឡា​មួយ​ចំហៀងបាន​ជួស‌ជុល ជំនួស​ពួក​អ្នក​ស្រុក​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម​ជា​កូន​របស់​លោក​បានី និង​លោក​ហាសាប‌យ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។

សូមមើលជំពូក ចម្លង




នេហេមា 3:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ពួក​នោះ មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់ ដែល​ត្រូវ​ត្រួត‌ត្រា​កិច្ច‌ការក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​មាន​ប្រាំមួយ​ពាន់​នាក់ ដែល​ជា​ចៅ‌ក្រម និង​សុភា


សេ‌កានា រេហ៊ូម ម្រេម៉ូត


បន្ទាប់​ពី​គាត់ មាន​នេហេមា ជា​កូន​របស់​អាសប៊ូក និង​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​បេត-ស៊ើរ​មួយ​ចំហៀង បាន​ជួស‌ជុល​រហូត​ដល់​ចំណុច​មួយ​ទល់​មុខ​ផ្នូរ​ព្រះ​បាទ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក និង​ដល់​ផ្ទះ​របស់ពួក​ខ្លាំង​ពូកែ។


បន្ទាប់​ពី​គាត់ មាន​ពួក​បង‌ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ ជា​កូន​របស់​ហេណាដាឌ និង​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង។


នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​រេផា‌យ៉ា ជា​កូន​របស់​ហ៊ើរ ដែល​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​មួយ​ចំហៀង​នៃក្រុង​យេរូ‌សាឡិម បាន​ជួស‌ជុល។


ពេល​នោះ យេសួរ បានី កាឌ‌មាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ឈរ​លើ​ថ្នាក់​ជណ្តើរ​របស់​ពួក​លេវី ហើយ​បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។


កៃឡា អាក់ស៊ីប និង​ម៉ារីសា ទាំង​អស់​មានប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម