ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ម្យ៉ាង​ទៀត យើង​ចេញ​បង្គាប់​ស្ដី​អំពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់​ទុំ​របស់​សាសន៍​យូដា​ទាំង​នេះ សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ គឺ​ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​របស់​ស្តេច ពី​សួយ‌អាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សម្រាប់​នឹង​ចំណាយ ឲ្យ​គ្រប់​ចំនួន​កុំ​បី​អាក់​ខាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សុំ​អស់​លោក​ជួយ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​យូដា ក្នុង​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជ‌ទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធ‌អាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺ‌ប្រាត មក​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់‌ខាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត យើង​ចេញ​បង្គាប់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់‌ទុំ​របស់​សាសន៍​យូដា​នេះ សំរាប់​នឹង​ជួយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ​ជា​យ៉ាង​ណា​ដែរ គឺ​ត្រូវ​បើក​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ពី​សួយ‌អាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សំរាប់​នឹង​ចំណាយ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​អាក់​ខាន​ការ​នោះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

សុំ​អស់​លោក​ជួយ​ពួក​អះលី‌ជំអះ​របស់​ជន‌ជាតិ​យូដា ក្នុង​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះ​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជ‌ទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធ‌អាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺ‌ប្រាត មក​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់‌ខាន​ឡើយ។

សូមមើលជំពូក



អែសរ៉ា 6:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ទី​ក្រុង​នេះ​ឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​ព្រះ‌ករុណា​នឹង​លែង​មាន​ទឹក​ដី​នៅ​ខាង​នាយ​ទន្លេ​ទៀត​មិន​ខាន»។


កាល​គេ​បាន​អាន​រាជ‌សារ​របស់​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស នៅ​មុខ​រេហ៊ូម និង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​សហ‌ការី​របស់​គេ​រួច​ហើយ គេ​ក៏​ប្រញាប់​ប្រញាល់​ទៅ​ជួប​ពួក​សាសន៍​យូដា នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បង្ខំ​ឲ្យ​គេ​បញ្ឈប់​ការ​សាង​សង់ ដោយ​កម្លាំង និង​អំណាច។


ប៉ុន្តែ ព្រះ‌នេត្រ​របស់​ព្រះ​បាន​ទត​មក​លើ​ពួក​ចាស់​ទុំ​សាសន៍​យូដា ហើយ​ពួក​លោក​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ ចាំ​ទាល់​តែ​គេ​បញ្ជូន​សំណុំ​រឿង​ទៅ​ថ្វាយ​ព្រះ‌បាទ​ដារី‌យុស ហើយ​មាន​រាជ​សារ​ឆ្លើយ​តប​មក​កាត់​សេចក្ដី។


ពួក​ចាស់​ទុំ​នៃ​សាសន៍​យូដា​ក៏​សាង​សង់ ហើយ​មាន​សេចក្ដី​ចម្រើន តាម​ទំនាយ​របស់​ហោរា​ហាកាយ និង​សាការី ជា​កូន​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បាន​បង្ហើយ​ការ​សាង​សង់​ព្រះ​ដំណាក់ ដោយ​សារ​បញ្ជា​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល និងដោយ​សារ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ‌បាទ​ស៊ីរូស ព្រះ‌បាទ​ដារី‌យុស និង​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី។


ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជាន់ និង​ឈើ​មួយ​ជាន់។ ឯ​ប្រាក់​ចំណាយ ត្រូវ​បើក​ពី​ឃ្លាំង​រាជ​ទ្រព្យ។


ទុក​ឲ្យ​ពួក​សាសន៍​យូដា​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ​តែ​គ្នា​គេ​ចុះ ត្រូវ​ឲ្យ​ទេសា‌ភិបាល​របស់​សាសន៍​យូដា និង​ពួក​ចាស់​ទុំ​របស់​សាសន៍​យូដា សង់​ព្រះ​ដំណាក់​របស់​ព្រះ​នេះ ត្រង់​កន្លែង​ដើម។


ឯ​អ្វី​ៗ​ដែល​គេ​ត្រូវ​ការ ទោះ​ជា​គោ​ស្ទាវ ចៀម​ឈ្មោល និង​កូន​ចៀម​សម្រាប់​ជា​តង្វាយ​ដុត ថ្វាយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឬ​ស្រូវ អំបិល ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង តាម​ដែល​ពួក​សង្ឃ​នៅ​ក្រុង​យេរូ‌សាឡិម​ត្រូវ​ការ នោះ​ត្រូវ​បើក​ឲ្យ​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ​កុំ​ខាន


ដ្បិត​យើង ជា​ស្តេច និង​ទី​ប្រឹក្សា​របស់​ស្ដេច​ទាំង​ប្រាំពីរ បាន​ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ដែល​នៅ​ក្នុង​ដៃ​របស់​លោក


ដ្បិត​មាន​រាជ​បញ្ជា​មួយ​ពី​ស្តេច ស្ដី​អំពី​ដំណើរ​ពួក​គេ ឲ្យ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដល់​ពួក​ចម្រៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។


និង​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​អេសាភ ជា​មេ​ព្រៃ​របស់​ព្រះ​ករុណា ដើម្បី​ឲ្យ​លោក​ផ្ដល់​ឈើ​មក​ទូល‌បង្គំ​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ និង​សម្រាប់​ធ្វើ​កំផែងទី​ក្រុង ហើយ​សម្រាប់​ធ្វើ​ផ្ទះ ដែល​ទូល‌បង្គំ​ត្រូវ​ស្នាក់​នៅ​ផង»។ ស្តេច​ក៏​អនុ‌ញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ។


យើង​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ពាស​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង​ទាំង​មូល ឲ្យ​ញាប់‌ញ័រ ហើយ​កោត​ខ្លាច នៅ​ចំពោះ​ព្រះ​របស់​ដានី‌យ៉ែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្មរស់ ក៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នៅ​ដរាប​គ្មាន​ទី​បញ្ចប់។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​យើង ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​យើង​ដែរ។