សរុបគ្រឿងប្រដាប់ដែលធ្វើពីមាស និងប្រាក់ទាំងអស់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក នៅពេលនាំពួកជាប់ជាឈ្លើយ ចេញពីក្រុងបាប៊ីឡូន ឡើងទៅកាន់ក្រុងយេរូសាឡិម។
អែសរ៉ា 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពែងមាសសាមសិប ពែងប្រាក់ថ្នាក់ទីពីរបួនរយដប់ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពែងមាស៣០ ពែងប្រាក់ថ្នាក់ទី២មាន៤១០ នឹងគ្រឿងប្រដាប់ឯទៀតៗមួយពាន់ អាល់គីតាប ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។ |
សរុបគ្រឿងប្រដាប់ដែលធ្វើពីមាស និងប្រាក់ទាំងអស់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក នៅពេលនាំពួកជាប់ជាឈ្លើយ ចេញពីក្រុងបាប៊ីឡូន ឡើងទៅកាន់ក្រុងយេរូសាឡិម។
ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសម្រាប់គោរព គេក៏យកទៅដែរ។
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។