ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 6:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ភ្នំ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ថ្លែង​ប្រាប់​គេ​ថា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កូន​មនុស្ស​អើយ! ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​យើង​ឲ្យ​គេ​ស្ដាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ឯ​ភ្នំ​ស្រុក​អ៊ីស្រាអែល ហើយ​ទាយ​ប្រាប់​គេ​ថា

សូមមើលជំពូក

អាល់គីតាប

«កូន​មនុស្ស​អើយ! ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​នៅ​ស្រុក​អ៊ីស្រ‌អែល ហើយ​ថ្លែង​ពាក្យ​យើង​ឲ្យ​គេ​ស្ដាប់។

សូមមើលជំពូក



អេ‌សេ‌គាល 6:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ្នក កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ពួក​កូន​ស្រី​របស់​សាសន៍​អ្នក ដែល​ថ្លែងទំនាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ ហើយ​ថ្លែងទំនាយ​ទាស់​នឹង​គេ


គេ​ខ្លុះ​ច្រមុះ​វា​ដាក់​ក្នុង​ទ្រុង ដឹក‌ទៅ​ថ្វាយ​ស្តេច​បាប៊ីឡូន គេ​នាំ​វា​ចូល​ទៅ​ក្នុង​ទី​មាំ‌មួន ដើម្បី​មិន​ឲ្យ​ឮ​សូរ​សំឡេង​វា នៅ​លើ​ភ្នំ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ។


«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ទាស់​នឹង​ស្រុក​ខាង​ត្បូង​នោះ ត្រូវ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​ព្រៃ​ក្នុង​តំបន់​ណេកិប​ចុះ។


«កូន​មនុស្ស​អើយ ចូរ​តម្រង់​មុខ​អ្នក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ចុះ


កាល​ណា​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ? អ្នក​ត្រូវ​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សម្រេច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


«កូន​មនុស្ស​អើយ ចូរ​តម្រង់​ទៅ​ខាង​ពួក​កូន​ចៅ​អាំម៉ូន​ថ្លែងទំនាយ​ពី​ដំណើរ​គេ​ចុះ


«កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​អ្នក​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ។


យើង​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ។


អ្នក​នឹង​ដឹង​ថា យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា​បាន​ឮ​អស់​ទាំង​ពាក្យ​ត្មះ‌តិះ‌ដៀល ដែល​អ្នក​បាន​ពោល​ទាស់​នឹង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ទាំង​ប៉ុន្មាន​ថា ស្រុក​គេ​ត្រូវ​ចោល​ស្ងាត់​ហើយ គឺ​បាន​ប្រគល់​មក​ឲ្យ​យើង​ត្របាក់​លេប។


«កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ដល់​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ​ថា ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ


យើង​នឹង​ធ្វើ​ឲ្យ​គេ​រួម​គ្នា​ជា​នគរ​តែ​មួយ​នៅ​ក្នុង​ស្រុក​នោះ គឺ​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល នោះ​នឹង​មាន​ស្តេច​តែ​មួយ​អង្គ​ធ្វើ​ជា​ស្តេច​លើ​គេ​គ្រប់​គ្នា គេ​នឹង​លែង​ធ្វើ​ជា​នគរ​ពីរ​ត​ទៅ ឥត​ដែល​បែក​ទៅ​ជា​នគរ​ពីរ​ទៀត​ឡើយ


អ្នក​ត្រូវសម្លឹង​មើល​ទៅ​ក្រុង​យេរូសាឡិម​ដែល​គេ​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ ទាយ​ទាស់​នឹង​ទី​ក្រុង។


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


នៅ​គ្រា​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់ ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា និង​ស្រុក​ភ្នំ​របស់​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​លោក​បាន​បំផ្លាញ​គេ និង​ទី​ក្រុង​របស់​គេ​ទាំង​ស្រុង។