អេសេគាល 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «នេះគឺជាក្រុងយេរូសាឡិម ដែលយើងបានតាំងឲ្យនៅកណ្ដាលអស់ទាំងសាសន៍ និងប្រទេសទាំងប៉ុន្មាននៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នេះហើយក្រុងយេរូសាឡឹម! យើងបានដាក់ក្រុងនេះនៅកណ្ដាលប្រជាជាតិទាំងឡាយ និងមាននគរផ្សេងៗនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នេះគឺជាក្រុងយេរូសាឡិម ដែលអញបានតាំងឲ្យនៅកណ្តាលអស់ទាំងសាសន៍ នឹងប្រទេសទាំងប៉ុន្មាននៅជុំវិញ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នេះហើយក្រុងយេរូសាឡឹម! យើងបានដាក់ក្រុងនេះនៅកណ្ដាលប្រជាជាតិទាំងឡាយ និងមាននគរផ្សេងៗនៅជុំវិញ។ |
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖ ចូរកាប់ដើមឈើ ហើយជីកស្នាមភ្លោះ ទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្ដាលនោះ មានសុទ្ធតែការសង្កត់សង្កិន។
ទីក្រុងដែលធ្លាប់មាន មនុស្សច្រើនកុះករ ម្ដេចឥឡូវបែរជានៅឯកោ ដូចជាស្ត្រីមេម៉ាយទៅវិញ ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ ទៅចំណុះគេវិញ។
ឯកិត្តិសព្ទពីលម្អរុងរឿងរបស់អ្នក បានខ្ចរខ្ចាយទៅដល់អស់ទាំងនគរ ពីព្រោះលម្អរបស់អ្នកបានគ្រប់លក្ខណ៍ ដោយសាររស្មីរបស់យើង ដែលយើងបានឲ្យស្ថិតលើអ្នក នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
«កូនមនុស្សអើយ ចូរយកឥដ្ឋមួយដុំមកដាក់នៅមុខអ្នក ហើយគូរផែនទីក្រុងយេរូសាឡិមនៅលើឥដ្ឋនោះ។
ហើយចំណែកខ្លះពីចំនួនសរសៃសក់ទាំងនោះ អ្នកត្រូវយកខ្លះបោះទៅក្នុងភ្លើងទៅ នឹងមានភ្លើងឆេះចេញពីនោះមកទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។
គ្រានោះ សំណល់នៃពួកយ៉ាកុប នឹងនៅកណ្ដាលសាសន៍ជាច្រើន ដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា ហើយដូចទឹកភ្លៀងរ៉ុយៗនៅលើស្មៅ ដែលមិនរង់ចាំមនុស្ស ក៏មិនសង្ឃឹមដល់មនុស្សជាតិដែរ។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។
ហើយគ្រប់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយដូចគ្នា ដ្បិតពួកលោកបានផឹកពីថ្មដាខាងវិញ្ញាណដែលតាមជាប់ជាមួយគេ ហើយថ្មដានោះ គឺព្រះគ្រីស្ទ។
អ្នករាល់គ្នាត្រូវកាន់ ហើយប្រព្រឹត្តតាមសេចក្ដីទាំងនេះចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា និងជាការយល់ដឹងដល់អ្នករាល់គ្នា នៅចំពោះជាតិសាសន៍នានា ដែលកាលណាគេឮពីបញ្ញត្តិច្បាប់ទាំងប៉ុន្មាននេះ គេនឹងពោលថា "សាសន៍ដ៏ធំនេះពិតជាមនុស្សមានប្រាជ្ញា និងការយល់ដឹងមែន!"។
អ្នករាល់គ្នានឹងត្រូវវិនាស ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាកំពុងធ្វើឲ្យវិនាសនៅមុខអ្នកដូច្នោះដែរ ព្រោះអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។