ដូច្នេះ ស្តេចបានមានរាជឱង្ការទៅយ៉ូអាប់ ជាមេទ័ពដែលនៅជាមួយទ្រង់ថា៖ «ចូរដើរទៅសព្វក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបា ហើយរាប់ចំនួនប្រជាជន ដើម្បីឲ្យយើងបានដឹងថាមានប៉ុន្មាននាក់»។
អេសេគាល 48:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាឈ្មោះកុលសម្ព័ន្ធនីមួយៗ គឺចាប់ពីព្រំដែនខាងជើងតាមផ្លូវហេតឡូន ចាប់ពីឡេបូ-ហាម៉ាត ត្រឹមហាសា-អេណាន (ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត) លាតសន្ធឹងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធដាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តទៅនេះជាឈ្មោះកុលសម្ព័ន្ធ និងចំណែកមត៌ករបស់គេ។ ទឹកដីរបស់កុលសម្ព័ន្ធដាន់ស្ថិតនៅចុងខាងជើងបំផុត គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅហាម៉ាត់ ហាសា-អេណាន ព្រំប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហាម៉ាត់ លាតសន្ធឹងចាប់ពីទិសខាងកើត ទៅទិសខាងលិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាចំណែកតាមឈ្មោះនៃពូជអំបូរនីមួយៗ ចាប់តាំងពីចុងស្រុកខាងជើងតាមផ្លូវហេតឡូន រហូតដល់ទ្វារស្រុកហាម៉ាត នឹងហាសា-អេណាន ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត នោះមានចំណែក១ សំរាប់ពូជអំបូរដាន់ ដ្បិតគេនឹងមានចំណែកស្រុក ចាប់តាំងពីខាងកើត រហូតដល់ខាងលិច អាល់គីតាប តទៅនេះជាឈ្មោះកុលសម្ព័ន្ធ និងចំណែកមត៌ករបស់គេ។ ទឹកដីរបស់កុលសម្ព័ន្ធដាន់ស្ថិតនៅចុងខាងជើងបំផុត គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅហាម៉ាត់ ហាសា-អេណាន ព្រំប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហាម៉ាត់ លាតសន្ធឹងចាប់ពីទិសខាងកើតទៅទិសខាងលិច។ |
ដូច្នេះ ស្តេចបានមានរាជឱង្ការទៅយ៉ូអាប់ ជាមេទ័ពដែលនៅជាមួយទ្រង់ថា៖ «ចូរដើរទៅសព្វក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបា ហើយរាប់ចំនួនប្រជាជន ដើម្បីឲ្យយើងបានដឹងថាមានប៉ុន្មាននាក់»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «នេះជាព្រំប្រទល់ ដែលអ្នករាល់គ្នានឹងចែកទុកជាមត៌ក តាមកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងដប់ ឯពួកយ៉ូសែបនឹងត្រូវបានពីរចំណែក។
ខាងលិច គឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។
ឯសាសន៍ដទៃទាំងនោះអាស្រ័យនៅក្នុងកុលសម្ព័ន្ធណា អ្នកទាំងអស់គ្នាត្រូវចែកឲ្យមានមត៌កនៅទីនោះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ក្រុងទាំងនោះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅដាន់ តាមពូជអំបូររបស់គេ។