តួសមុទ្រនោះមានកម្រាស់មួយទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹកពីរពាន់អម្រែក ។
អេសេគាល 45:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអេផា និងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថមួយនោះ ត្រូវជាមួយភាគក្នុងដប់ ក្នុងមួយហូមើរ ហើយឲ្យអេផានោះ ត្រូវជាមួយភាគក្នុងដប់ ក្នុងមួយហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អេផាសម្រាប់វាល់ស្រូវ និងបាថ សម្រាប់វាល់វត្ថុរាវ ត្រូវមានចំណុះដូចគ្នា គឺស្មើមួយភាគដប់នៃហូមែរ* ដែលជាមូលដ្ឋាននៃរង្វាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេផា នឹងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថ១នោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរ ហើយឲ្យអេផានោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ អាល់គីតាប អេផាសម្រាប់វាល់ស្រូវ និងបាថ សម្រាប់វាល់វត្ថុរាវ ត្រូវមានចំណុះដូចគ្នា គឺស្មើមួយភាគដប់នៃហូមែរ ដែលជាមូលដ្ឋាននៃរង្វាល់។ |
តួសមុទ្រនោះមានកម្រាស់មួយទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹកពីរពាន់អម្រែក ។
ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។
ដូច្នេះ ប្រជាជនក្រោកឡើង នាំគ្នាចាប់ក្រួចពេញមួយថ្ងៃមួយយប់នោះ ហើយពេញមួយថ្ងៃបន្ទាប់ទៀត។ អ្នកដែលចាប់បានតិចជាងគេ នោះបានដប់ហាប រួចគេហាលសាច់សត្វគ្រួចទាំងនោះទុកសម្រាប់ខ្លួនគេនៅជុំវិញជំរំ។