Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 45:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​អេផា នឹង​បាថ នោះ​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បាថ​១​នោះ ត្រូវ​ជា​១​ភាគ​ក្នុង​១០ ក្នុង​១​ហូមើរ ហើយ​ឲ្យ​អេផា​នោះ ត្រូវ​ជា​១​ភាគ​ក្នុង​១០ ក្នុង​១​ហូមើរ​ដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ហូរមើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​អេផា និង​បាថ នោះ​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បាថ​មួយ​នោះ ត្រូវ​ជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ហូមើរ ហើយ​ឲ្យ​អេផា​នោះ ត្រូវ​ជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ហូមើរ​ដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ហូរមើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អេផា​សម្រាប់​វាល់​ស្រូវ និង​បាថ សម្រាប់​វាល់​វត្ថុ​រាវ ត្រូវ​មាន​ចំណុះ​ដូច​គ្នា គឺ​ស្មើ​មួយ​ភាគ​ដប់​នៃ​ហូមែរ* ដែល​ជា​មូល‌ដ្ឋាន​នៃ​រង្វាល់។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អេផា​សម្រាប់​វាល់​ស្រូវ និង​បាថ សម្រាប់​វាល់​វត្ថុ​រាវ ត្រូវ​មាន​ចំណុះ​ដូច​គ្នា គឺ​ស្មើ​មួយ​ភាគ​ដប់​នៃ​ហូមែរ ដែល​ជា​មូល‌ដ្ឋាន​នៃ​រង្វាល់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 45:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

តួ​សមុទ្រ​នោះ​មាន​កំរាស់​១​ទះ មាន​គែម​ដូច​ជា​មាត់​ពែង ហើយ​រាង​ដូច​ផ្កា​ច័ន្ធូ ក៏​មាន​ចំណុះ​បាន​ទឹក​២​ពាន់​អម្រែក។


ឯ​ខ្ញឹង​នោះ គឺ​១​ថាំង​មាន​១០​ខ្ញឹង។


ដ្បិត​ចំការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។


ឯ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​ក្រោក​ឡើង ឈរ​ចាប់​ក្រួច​ពេញ​១​ថ្ងៃ​១​យប់​នោះ ហើយ​១​ថ្ងៃ​ស្អែក​ទៀត អ្នក​ណា​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដល់​១០​ហាប រួច​គេ​ហាល​សាច់​សត្វ​ទាំង​នោះ នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល​ទុក​សំរាប់​ខ្លួន​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម