ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ និងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចម្លាក់ផង។
អេសេគាល 41:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើមួយ នៅកណ្ដាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខពីររៀងខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺក្បាច់ចេរូប៊ីន និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបចេរូប៊ីន*ពីរ នៅឆ្លាស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន នឹងដើមលម៉ើ មានដើមលម៉ើ១ នៅជាកណ្តាលចេរូប៊ីន នឹងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខ២រៀងខ្លួន អាល់គីតាប គឺក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបម៉ាឡាអ៊ីកាត់មានស្លាបពីរ នៅឆ្លាស់គ្នា។ |
ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ និងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចម្លាក់ផង។
ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្ដាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ និងចេរូប៊ីម ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
គាត់ក៏ឆ្លាក់ជារូបចេរូប៊ីម សិង្ហ និងដើមលម៉ើ នៅនឹងបន្ទះដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ។
ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើ និងច្រវាក់។
ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម និងក្របទ្វារ ហើយជញ្ជាំង និងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីមនៅជញ្ជាំង។
តួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំងបួនមានមុខដូចជាសិង្ហខាងស្តាំ ទាំងបួនក៏មានមុខដូចជាគោនៅខាងឆ្វេង ហើយទាំងបួនមានមុខដូចជាឥន្ទ្រីដែរ
គ្រប់គ្នាមានមុខបួន មុខទីមួយជាមុខដូចជាចេរូប៊ីន មុខទីពីរជាមុខមនុស្ស មុខទីបីជាមុខសិង្ហ ហើយមុខទីបួនជាមុខឥន្ទ្រី។
គ្រប់គ្នាមានមុខបួន ហើយមានស្លាបបួនដែរ នៅក្រោមស្លាបនោះក៏មានសណ្ឋានដូចជាដៃមនុស្ស។
បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារមានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង និងនៅសសរនីមួយៗមានឆ្លាក់រូបដើមលម៉ើ។
បង្អួច និងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរប្រាំពីរថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ។
ទៅដល់ខាងលើទ្វារ រហូតដល់ក្នុងព្រះវិហារ និងខាងក្រៅ ព្រមទាំងកំផែងនៅជុំវិញ ទាំងក្នុង ទាំងក្រៅ ក៏ធ្វើតាមទំហំ។
គេបានធ្វើចេរូប៊ីន និងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ពាសពេញជញ្ជាំងរបស់ព្រះវិហារ។
នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីន និងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅថែវខាងក្រៅមានក្រាលក្តារ
ក្រោយនោះមក ខ្ញុំមើលទៅឃើញមនុស្សច្រើនកុះករ ដែលគ្មានអ្នកណាអាចរាប់បានឡើយ គេមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងគ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយដៃកាន់ធាងចាក។