អេសេគាល 27:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសាសន៍ពើស៊ី សាសន៍លូឌ និងសាសន៍ពូតនៅក្នុងកងទ័ពរបស់អ្នក គឺជាពួកថ្នឹកចម្បាំងរបស់អ្នក គេបានពាក់ព្យួរខែល និងមួកសឹកនៅក្នុងអ្នក ក៏នាំឲ្យសេចក្ដីលម្អរបស់អ្នកបានកាន់តែរុងរឿង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត នាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នក ពួកគេជាអ្នកចម្បាំងរបស់អ្នក ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក ព្រមទាំងផ្ដល់ឲ្យអ្នកបានរុងរឿង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសាសន៍ពើស៊ី សាសន៍លូឌ នឹងសាសន៍ពូតនៅក្នុងកងទ័ពរបស់ឯង គឺជាពួកថ្នឹកច្បាំងរបស់ឯង គេបានពាក់ព្យួរខែល ហើយនឹងមួកសឹកនៅក្នុងឯង ក៏នាំឲ្យសេចក្ដីលំអរបស់ឯងបានកាន់តែរុងរឿងឡើង អាល់គីតាប អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត នាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នក ពួកគេជាអ្នកចំបាំងរបស់អ្នក ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក ព្រមទាំងផ្ដល់ឲ្យអ្នកបានរុងរឿង។ |
កឯងដូចជាប៉មរបស់ព្រះបាទដាវីឌ ដែលសង់ឡើងសម្រាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែលមួយពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
ឱសេះទាំងឡាយអើយ ចូរឡើងទៅ ឱរទេះចម្បាំងទាំងឡាយអើយ ចូរសម្រុកចូលចុះ ហើយត្រូវឲ្យមនុស្សដែលជំនាញ ក្នុងចម្បាំងចេញទៅដែរ គឺទាំងពួកអេធីយ៉ូពី និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយយឹតធ្នូ។
គេនឹងទួញទំនួញពីអ្នក ដោយពាក្យថា "អ្នកដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រអើយ ម្តេចក៏អ្នកត្រូវបំផ្លាញយ៉ាងនេះ? ឱទីក្រុងដ៏ល្បីល្បាញ ធ្លាប់តែមានអំណាចខាងផ្លូវសមុទ្រអើយ គឺទាំងអ្នក និងពួករស់នៅក្នុងអ្នក ជាពួកអ្នកដែលធ្វើឲ្យសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះមានការព្រឺខ្លាច។
ពួកក្រុងអើវ៉ាឌ និងពួកហេឡិច ជាអ្នកការពារនៅលើកំផែងជុំវិញ ហើយមានមនុស្សក្លៀវក្លានៅក្នុងប៉មទាំងប៉ុន្មានរបស់អ្នក គេបានពាក់ព្យួរអស់ទាំងខែលរបស់គេនៅជញ្ជាំងជុំវិញ ពួកនោះបានធ្វើឲ្យសេចក្ដីលម្អរបស់អ្នកបានពេញខ្នាត។
ពួកសាសន៍អេធីយ៉ូពី សាសន៍ពួត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត គេនឹងដួលដោយដាវទៅជាមួយគ្នា។
មានសាសន៍ពើស៊ី សាសន៍អេធីយ៉ូពី និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក
"ពេរេស" ប្រែថា ព្រះបែងចែករាជ្យរបស់ព្រះករុណា ឲ្យដល់សាសន៍មេឌី និងសាសន៍ពើស៊ីហើយ»។
ស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកម្លាំងរបស់គេ ហើយកម្លាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ