ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 26:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ អស់​ទាំង​កោះ​នឹង​ញាប់‌ញ័រ នៅ​ថ្ងៃ​ដែល​អ្នក​ដួល អស់​ទាំង​កោះ​នៅ​សមុទ្រ​នឹង​ស្លុត​ចិត្ត ដោយ​ឃើញ​អ្នក​ទៅ​បាត់"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដែល​ខ្មាំង​វាយ​យក​អ្នក​បាន ប្រជា‌ជន​នៅ​តាម​កោះ​ភ័យ​ញាប់‌ញ័រ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​រន្ធត់​ចិត្ត ព្រោះ​ឃើញ​អ្នក​វិនាស​បាត់​បង់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ អស់​ទាំង​កោះ​នឹង​ញាប់‌ញ័រ នៅ​ថ្ងៃ​ដែល​ឯង​ដួល​នោះ អើ អស់​ទាំង​កោះ​នៅ​សមុទ្រ​នឹង​ស្លុត​ចិត្ត ដោយ​ឯង​ផុត​ទៅ។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ដែល​ខ្មាំង​វាយ​យក​អ្នក​បាន ប្រជា‌ជន​នៅ​តាម​កោះ​ភ័យ​ញាប់‌ញ័រ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​រន្ធត់​ចិត្ត ព្រោះ​ឃើញ​អ្នក​វិនាស​បាត់​បង់»។

សូមមើលជំពូក



អេ‌សេ‌គាល 26:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត។


ផែនដី​ក៏​ញ័រ​ដោយ​សូរ​គេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សម្រែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម ។


ផែនដី​ក៏​ញ័រ ដោយ​ឮ​សូរ​ការ​ចាប់​យក​ក្រុង​បាប៊ីឡូន សម្រែក​របស់​គេ​បាន​ឮ​នៅ​ក្នុង​ចំណោម​សាសន៍​នានា។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​ក្រុង​ទីរ៉ុស​ដូច្នេះ​ថា៖ «ពិត​ប្រាកដ​ជា​កោះ​ទាំង​ប៉ុន្មាន​នឹង​ញ័រ​រន្ធត់ ដោយ​ឮ​សូរ​អ្នក​ដួល និង​សូរ​ថ្ងូរ​របស់​មនុស្ស​ដែល​ត្រូវ​របួស ក្នុង​កាល​ដែល​សម្រេច​ការ​សម្លេះ​យ៉ាង​ធំ​នៅ​ក្នុង​ចំណោម​អ្នក។


ពួក​អ្នក​នៅ​កោះ​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ​ពី​ដំណើរ​អ្នក ហើយ​ពួក​ស្តេច​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ស្រងូត។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​យើង​បាន​ឲ្យ​គេ​យំ​សោក យើង​បាន​គ្រប​ទី​ជម្រៅ​ដោយ​ព្រោះ​វា ក៏​បាន​បង្ខាំង​ទន្លេ ហើយ​ទឹក​ធំ​បាន​ឈប់​ទ្រឹង យើង​បាន​ឲ្យ​ព្រៃ​ល្បាណូន​យំ​សោក​នឹង​វា ហើយ​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី បាន​រោយ‌រៀវ​ទៅ​ដោយ​ព្រោះ​វា