Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 26:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​ក្រុង​ទីរ៉ុស​ដូច្នេះ​ថា៖ «ពិត​ប្រាកដ​ជា​កោះ​ទាំង​ប៉ុន្មាន​នឹង​ញ័រ​រន្ធត់ ដោយ​ឮ​សូរ​អ្នក​ដួល និង​សូរ​ថ្ងូរ​របស់​មនុស្ស​ដែល​ត្រូវ​របួស ក្នុង​កាល​ដែល​សម្រេច​ការ​សម្លេះ​យ៉ាង​ធំ​នៅ​ក្នុង​ចំណោម​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ក្រុង​ទីរ៉ុស​ដូច​ត​ទៅ៖ «ប្រជា‌ជន​នៅ​តាម​កោះ​នានា​នឹង​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដំណឹង​ថា សត្រូវ​វាយ​យក​អ្នក​បាន ហើយ​ឮ​សម្រែក​ថ្ងូរ​របស់​អ្នក​របួស និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ក្រុង​ទីរ៉ុស​ដូច្នេះ​ថា ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​ញ័រ​រន្ធត់ ដោយ​ឮ​សូរ​ឯង​ដួល នឹង​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស ក្នុង​កាល​ដែល​សំរេច​ការ​សំឡេះ​យ៉ាង​ធំ​នៅ​កណ្តាល​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ក្រុង​ទីរ៉ុស​ដូច​ត​ទៅ៖ «ប្រជា‌ជន​នៅ​តាម​កោះ​នានា​នឹង​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដំណឹង​ថា សត្រូវ​វាយ​យក​អ្នក​បាន ហើយ​ឮ​សំរែក​ថ្ងូរ​របស់​អ្នក​របួស និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​អ្នក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 26:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​មនុស្ស នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គឺ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។


កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត។


ផែនដី​ក៏​ញ័រ​ដោយ​សូរ​គេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សម្រែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម ។


សេះ​យ៉ាង​សន្ធឹក​របស់​គេ នឹង​ធ្វើ​ឲ្យ​ធូលី​ហុយ​ឡើង​គ្រប​លើ​អ្នក កំផែង​របស់​អ្នក​នឹង​ញ័រ ដោយ​សូរ​សន្ធឹក​នៃ​ពល​សេះ និង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​គេ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​តាម​ទ្វារ​ក្រុង​របស់​អ្នក ដូច​ជា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា ដែល​គេ​បាន​រំលំ​កំផែង​ហើយ។


ឥឡូវ​នេះ អស់​ទាំង​កោះ​នឹង​ញាប់‌ញ័រ នៅ​ថ្ងៃ​ដែល​អ្នក​ដួល អស់​ទាំង​កោះ​នៅ​សមុទ្រ​នឹង​ស្លុត​ចិត្ត ដោយ​ឃើញ​អ្នក​ទៅ​បាត់"»។


យើង​នឹង​តាំង​អ្នក​ជា​សេចក្ដី​ស្ញែង‌ខ្លាច ហើយ​ឲ្យ​លែង​មាន​ទៀត ទោះ​បើ​គេ​ស្វែង​រក​អ្នក​ក៏​ដោយ ក៏​រក​មិន​ឃើញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​អម្ចាស់​យេហូវ៉ា»។


កាល​ណា​សូរ​សម្រែក​នៃ​ពួក​នាយ​របស់​អ្នក​បាន​ឮ​ឡើង នោះ​តំបន់​នៅ​ជុំ‌វិញ​នឹង​ញ័រ​រន្ធត់​ដែរ។


ពួក​អ្នក​នៅ​កោះ​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ​ពី​ដំណើរ​អ្នក ហើយ​ពួក​ស្តេច​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ស្រងូត។


យើង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់‌ញ័រ ដោយ​ឮ​សូរ​វា​រលំ ក្នុង​កាល​ដែល​យើង​បាន​បោះ​វា ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ អស់​ទាំង​ដើម​ឈើ​នៅ​អេដែន និង​ដើម​ជ្រើស‌រើស ហើយ​ល្អ​បំផុត​នៅ​ព្រៃ​ល្បាណូន គឺ​គ្រប់​ទាំង​ដើម​ឈើ​ដែល​បឺត​ទឹក នោះ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត នៅ​ទី​ទាប​បំផុត​ក្នុង​ផែនដី


យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​ស្លុត ដោយ​ព្រោះ​អ្នក ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ព្រោះ​អ្នក ក្នុង​កាល​ដែល​យើង​លើក​ដាវ​យើង​នៅ​មុខ​គេ គេ​នឹង​ញ័រ‌ញាក់​ជា‌និច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន នៅ​ថ្ងៃ​ដែល​អ្នក​នឹង​ត្រូវ​ដួល​នោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម