គេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យយើងមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់យើង នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង។
អេសេគាល 24:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាការដែលបណ្ដាលឲ្យសេចក្ដីក្រោធ ឡើងមកសងសឹកនឹងវា ដូច្នេះ យើងបានដាក់ឈាមវាទៅលើថ្មរលីង ដើម្បីមិនឲ្យបានគ្របបាំងដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ដើម្បីសម្រេចតាមកំហឹង និងតាមការសងសឹករបស់យើង យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម ឥតយកដីលុបឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាការដែលបណ្តាលឲ្យសេចក្ដីក្រោធ ឡើងមកសងសឹកនឹងវា ដូច្នេះ អញបានដាក់ឈាមវាទៅលើថ្មរលីង ដើម្បីមិនឲ្យបានគ្របបាំងដែរ អាល់គីតាប ដូច្នេះ ដើម្បីសម្រេចតាមកំហឹង និងតាមការសងសឹករបស់យើង យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម ឥតយកដីលុបឡើយ។ |
គេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យយើងមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់យើង នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង។
ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកម្ចាយ ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមដែលឥតទោសនោះ ព្រះយេហូវ៉ាមិនព្រមអត់ទោសឲ្យទេ។
ដោយព្រោះគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្ដាលឲ្យយើងខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់យើងបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបាន។
ដ្បិតមើល៍ ព្រះយេហូវ៉ាយាងចេញ ពីស្ថានរបស់ព្រះអង្គមក ដើម្បីនឹងសម្រេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ផែនដីនឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ។
គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើង ហើយពួកស្រីៗច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចតង្វាយថ្វាយដល់ព្រះឯទៀត នេះជាការដែលបណ្ដាលឲ្យយើងខឹងក្តៅ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍ កំហឹង និងសេចក្ដីក្រោធរបស់យើង បានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចម្ការ និងលើផលដែលកើតពីដីផង កំហឹងនោះនឹងឆេះឡើងឥតរលត់ឡើយ។
អ្នកមានទោសដោយឈាមដែលអ្នកបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលអ្នកបានធ្វើដែរ អ្នកបានធ្វើឲ្យថ្ងៃកំណត់អ្នកជិតមកដល់ អ្នកដល់កំណត់ឆ្នាំរបស់អ្នកហើយ ហេតុនោះបានជាយើងធ្វើឲ្យអ្នកត្រឡប់ទៅទីត្មះដៀលដល់អស់ទាំងសាសន៍ ហើយជាទីចំអកឡកឡឺយដល់ស្រុកទាំងប៉ុន្មានផង។
ប៉ុន្តែ នឹងមានមនុស្សសុចរិតជំនុំជម្រះនាងទាំងពីរ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកម្ចាយឈាម ពីព្រោះនាងទាំងពីរជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង។
គឺយ៉ាងនោះឯង ដែលសេចក្ដីក្រោធរបស់យើងនឹងបានសម្រេច ហើយយើងនឹងឲ្យសេចក្ដីក្រោធរបស់យើងនៅលើគេ នោះយើងនឹងបានរសាយចិត្ត កាលណាយើងបានសម្រេចសេចក្ដីក្រោធរបស់យើងដល់គេ នោះគេនឹងដឹងថា ជាយើងនេះហើយ គឺព្រះយេហូវ៉ា ជាព្រះដែលប្រច័ណ្ឌ។
យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់ ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី ហើយសាច់របស់គេដូចជាលាមក។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
គេពោលថា «វេទនាហើយ! វេទនាហើយ! ដ្បិតទីក្រុងដ៏ធំដែលបានស្លៀកពាក់សំពត់ទេស ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតែងខ្លួនដោយមាស និងត្បូងមានតម្លៃ ហើយកែវមុក្តា!