Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 24:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម យើង​នឹង​បង្គរ​ឧស​ឡើង​យ៉ាង​ច្រើន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ដ្បិត​យើង​នឹង​បង្កាត់​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម អញ​នឹង​បង្គរ​ឱស​ឡើង​យ៉ាង​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ដ្បិត​យើង​នឹង​បង្កាត់​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 24:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បានរៀប​ចំ​កន្លែងបូជា តាំង​ពី​យូរ​ណាស់​មក​ហើយ ដ្បិត​ទី​នោះ​បាន​រៀបចំ​ទុក​សម្រាប់​ស្តេច នោះ​ឯង ជា​ទី​យ៉ាង​ជ្រៅ ហើយ​ធំ​ទូលាយ មាន​ឧស​គរ​ឡើង​ជា​ច្រើន ពេញ​ដោយ​ភ្លើង គឺ​ជា​ខ្យល់​ដង្ហើម​នៃ​ព្រះ‌យេហូវ៉ា ដែល​ដូច​ជា​ជ្រោះ​ស្ពាន់‌ធ័រ​ហូរ​មក​បង្កាត់​ភ្លើង​នោះ។


ឯ​ថ្មដា​របស់​គេ​នឹង​បាត់​ទៅ ដោយ​ព្រោះ​សេចក្ដី​តក់‌ស្លុត ហើយ​ពួក​ចៅ‌ហ្វាយ​របស់​គេ​នឹង​ស្រយុត​ចិត្ត ដោយ​ព្រោះ​ទង់‌ជ័យ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ភ្លើង​របស់​ព្រះ‌អង្គ​កំពុង​ឆេះ​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គុក​ភ្លើង​របស់​ព្រះ‌អង្គ​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។


«កូន​មនុស្ស​អើយ ចូរ​តម្រង់​មុខ​អ្នក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ចុះ


ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រា‌អែល​ថា: ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ទាស់​ទទឹង​នឹង​អ្នក យើង​នឹង​ហូត​ដាវ​របស់​យើង​ចេញ​ពី​ស្រោម ហើយ​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក​ផង។


«កូន​មនុស្ស​អើយ តើ​អ្នក​ចង់​ជំនុំ‌ជម្រះ​ឬ? តើ​ចង់​ជំនុំ‌ជម្រះ​ទី​ក្រុង ដែល​តែង‌តែ​កម្ចាយ​ឈាម​ឬ​ទេ? ដូច្នេះ ចូរ​ធ្វើ​ឲ្យ​វា​ស្គាល់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​វា​ចុះ។


ហេតុ​នោះ បាន​ជា​យើង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើ​គេ យើង​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ក៏​បាន​ទម្លាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


ចូរ​គរ​ឧស​ឡើង​ជា​ច្រើន ដុត​ភ្លើង​ឲ្យ​យ៉ាង​ក្តៅ ហើយ​ស្ងោរ​សាច់​ឲ្យ​ឆ្អិន រួច​បង់​គ្រឿង‌គ្រៅ ហើយ​ដុត​ឆ្អឹង​ទៅ


ត្រូវ​រើស​យក​ចៀម​យ៉ាង​សម្រាំង បង្គរ​ឧស​នៅ​ពី​ក្រោម​ថ្លាង ស្ងោរ​វា​ឲ្យ​ឆ្អិន​ល្អ ហើយ​សូម្បី​តែ​ឆ្អឹង​ក្នុង​ថ្លាង​ក៏​ត្រូវរម្ងាស់​ឲ្យ​ផុយ​ដែរ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម គឺ​ដល់​ថ្លាង​ដែល​ជាប់​មាន​ក្អែល ដែល​ក្អែល​នោះ​មិន​បាន​ដុស​ចេញ ចូរ​យក​សាច់​ចេញ​ដោយ​ដុំៗ ឥត​បោះ​ឆ្នោត​ឡើយ។


វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម មាន​ពេញ​ដោយ​ការ​កុហក អំពើ​ឃោរឃៅ និង​ការលួច​ប្លន់​មិនឈប់​ឈរ


វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ​ដោយ​កម្ចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត។


នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អស់​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អរបស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ​វិញ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ ដូច​ជា​ពួក​ទេវតា​ទាំង​នោះ​ដែរ គេ​ដេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ផ្ទុយ​ពី​ធម្មជាតិ អ្នក​ទាំង​នោះ​ទទួល​ទណ្ឌ​កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជា‌និច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯទៀតៗ។


ហើយ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ក៏​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ដល់​ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយ​គី‌ឡូ‌ម៉ែត្រ ។


ទី​ក្រុង​ដ៏​ធំ​នោះ បាន​បែក​ចេញ​ជា​បី​ភាគ ឯ​ទី​ក្រុង​របស់​ជាតិ​សាសន៍​នានា​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ​នឹក​ចាំ​ពី​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដើម្បី​ឲ្យ​ក្រុង​នេះ​ផឹក​ពី​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​ជា​ខ្លាំង​របស់​ព្រះ‌អង្គ។


ដ្បិត​គេ​បាន​កម្ចាយ​ឈាម​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ព្រះ‌អង្គ​ឲ្យ​គេ​ផឹក​ឈាម​ដូច្នេះ គឺ​គេ​សម​នឹង​ទទួល​ហើយ!»។


ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម