មានសេចក្ដីវិនាសនៅកណ្ដាលទីក្រុង ការសង្កត់សង្កិន និងការបោកប្រាស់ មិនចេះបាត់ពីទីផ្សារឡើយ។
អេសេគាល 22:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖ |
មានសេចក្ដីវិនាសនៅកណ្ដាលទីក្រុង ការសង្កត់សង្កិន និងការបោកប្រាស់ មិនចេះបាត់ពីទីផ្សារឡើយ។
ម្ដេចបានជាទីក្រុងស្មោះត្រង់ ប្រែក្លាយជាខូចអាក្រក់ដូច្នេះ? គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌ ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សម្លាប់។
ហេតុអ្វីបានជាអ្នកស្រែកដោយព្រោះដំបៅអ្នកដូច្នេះ? សេចក្ដីឈឺចាប់របស់អ្នក មើលមិនជាទេ យើងបានធ្វើដល់អ្នកយ៉ាងនេះ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនពេក បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
អ្នកនឹងដូចជាឧសសម្រាប់ភ្លើង ឈាមរបស់អ្នកនឹងខ្ចាយនៅកណ្ដាលស្រុក ឥតមានអ្នកណានឹកចាំពីអ្នកទៀតឡើយ ដ្បិតយើង គឺព្រះយេហូវ៉ានេះ យើងបានចេញវាចាហើយ»។
«កូនមនុស្សអើយ តើអ្នកចង់ជំនុំជម្រះឬ? តើចង់ជំនុំជម្រះទីក្រុង ដែលតែងតែកម្ចាយឈាមឬទេ? ដូច្នេះ ចូរធ្វើឲ្យវាស្គាល់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់វាចុះ។