Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 សេចក្ដី​សុចរិត​រមែង​លើក​តម្កើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស ដល់​សាសន៍​ណាៗ​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 សេចក្ដីសុចរិតយុត្តិធម៌​លើកតម្កើង​ប្រជាជាតិ​មួយ រីឯ​អំពើបាប​ជា​ការអាប់យស​ដល់​ប្រជាជន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 សេចក្ដី​សុចរិត​តែងតែ​លើក​តម្កើង​ប្រជា‌ជាតិ​មួយ រីឯ​អំពើ​បាប​រមែង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​អាម៉ាស់​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 សេចក្ដី​សុចរិត​រមែង​លើក​ដំកើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស​ដល់​សាសន៍​ណាៗ​ក៏​ដោយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 សេចក្ដី​សុចរិត​តែងតែ​លើក​តម្កើង​ប្រជា‌ជាតិ​មួយ រីឯ​អំពើ​បាប​រមែង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​អាម៉ាស់​មុខ។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:34
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌យេហូវ៉ា បាន​នាំ​ឲ្យ​ពួក​យូដា​បាន​ទាប​ថោក​ដោយ​ព្រោះ​ព្រះបាទ​អ័ហាស ស្តេច​សាសន៍​អ៊ីស្រា‌អែល ព្រោះ​ស្តេច​បាន​នាំ​ឲ្យ​ពួក​យូដា​លែង​មាន​សេចក្ដី​ទប់​ចិត្ត​ខ្លាច​បាប ហើយ​បាន​ប្រព្រឹត្ត​រំលង​ល្មើស​យ៉ាង​ធំ​ចំពោះ​ព្រះ‌យេហូវ៉ា។


ឲ្យស្រុក​ដែល​មាន​ផល​ផ្លែ​ទៅ​ជា​ដី​ប្រៃ ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នោះ។


ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​មាន​យោបល់ តែ​ក្នុង​ចិត្តរបស់​មនុស្ស​ខ្លៅ មិន ដែល​ស្គាល់​ប្រាជ្ញា​ទេ។


មហា‌ក្សត្រ​តែង​ផ្តល់​គុណ​ដល់​អ្នក​បម្រើ​ណា ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្ដី​ក្រោធ​របស់​ស្ដេច នឹង​ធ្លាក់​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស។


ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​តង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។


ពី​ដើម​កាល​អេប្រាអិម​និយាយ មនុស្ស​រន្ធត់​ញាប់‌ញ័រ គេ​បាន​ថ្កើង​ឡើង​ក្នុង​ពួក​អ៊ីស្រា‌អែល តែ​គេ​មាន​ទោស​ពី​ដំណើរ​ព្រះ​បាល ហើយ​ក៏​ស្លាប់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម