ម្យ៉ាងទៀត នៅពេលថ្ងៃ ព្រះអង្គបាននាំពួកគេ ដោយសារបង្គោលពពក ហើយនៅពេលយប់ ដោយបង្គោលភ្លើង ដើម្បីបំភ្លឺផ្លូវដែលពួកគេត្រូវដើរ។
អេសេគាល 20:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ យើងបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុកមួយដែលយើងបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះឯង អញបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុក១ដែលអញបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់ អាល់គីតាប នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ |
ម្យ៉ាងទៀត នៅពេលថ្ងៃ ព្រះអង្គបាននាំពួកគេ ដោយសារបង្គោលពពក ហើយនៅពេលយប់ ដោយបង្គោលភ្លើង ដើម្បីបំភ្លឺផ្លូវដែលពួកគេត្រូវដើរ។
ព្រះអង្គបានទតឃើញទុក្ខវេទនារបស់បុព្វបុរសយើងខ្ញុំនៅស្រុកអេស៊ីព្ទ ហើយបានឮសម្រែករបស់គេនៅសមុទ្រក្រហម
៙ បន្ទាប់មក គេបានមើលងាយ ស្រុកដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលរបស់ព្រះអង្គទេ។
គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយល្អក្រៃលែង នៅទិសខាងជើង គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ ជាទីអំណរដល់ផែនដីទាំងមូល។
កាលណាព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី និងសាសន៍យេប៊ូស ដែលព្រះអង្គបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះ នៅក្នុងខែនេះឯង។
យើងសម្រេចថា យើងនឹងនាំអ្នករាល់គ្នាចេញពីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅកាន់ស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ"។
ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។
ចូរឡើងទៅឯស្រុកមួយដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ តែយើងមិនឡើងទៅកណ្ដាលអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាមនុស្សក្បាលរឹង»។
យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងបានលើកដៃស្បថថា នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យើងនឹងឲ្យស្រុកនោះដល់អ្នករាល់គ្នាទុកជាកេរអាករ យើងជាព្រះយេហូវ៉ា"»។
ដើម្បីឲ្យយើងបានធ្វើសម្រេចតាមសេចក្ដីសម្បថ ដែលយើងបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងឲ្យគេបានស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាយ៉ាងសព្វថ្ងៃនេះ»។ នោះខ្ញុំក៏ទូលឆ្លើយថា៖ «អាម៉ែន ព្រះយេហូវ៉ាអើយ»។
យើងបាននឹកថា ធ្វើដូចម្តេចឲ្យយើងដាក់អ្នក នៅជាមួយពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមត៌កយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់អ្នក។ យើងបានឆ្លើយថា អ្នករាល់គ្នានឹងហៅយើងថាជាព្រះវរបិតារបស់អ្នក ក៏នឹងលែងងាកបែរចេញពីយើងតទៅ»។
ព្រះអង្គបានប្រទានស្រុកនេះឲ្យដល់គេ ជាស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរស ថានឹងឲ្យដល់គេ គឺជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។
មួយទៀត យើងបានស្បថនឹងគេ នៅទីរហោស្ថានថា យើងមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលយើងបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ។
មួយទៀត យើងបានស្បថនឹងគេនៅទីរហោស្ថានថា យើងនឹងកម្ចាត់កម្ចាយគេទៅនៅកណ្ដាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅនៅគ្រប់ស្រុកទាំងអស់។
មួយទៀត កាលណាយើងបាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល គឺក្នុងស្រុកដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសអ្នកហើយ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលយើងបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសម្ដែងឲ្យគេស្គាល់យើងនៅស្រុកអេស៊ីព្ទ គឺកាលដែលយើងបានស្បថដល់គេថា យើងនេះជាយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា។
អ្នករាល់គ្នានឹងបានស្រុកទុកជាមត៌កស្មើគ្នាទាំងអស់ ដ្បិតយើងបានស្បថនឹងឲ្យស្រុកនេះដល់បុព្វបុរសអ្នករាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់អ្នករាល់គ្នា ទុកជាមត៌កដែរ
គឺស្តេចដែលវាយលុកចូលមកច្បាំង នឹងប្រព្រឹត្តតាមអំពើចិត្ត គ្មានអ្នកណាឈរតទល់បានទាល់តែសោះ ហើយស្ដេចនឹងឈរនៅក្នុងស្រុកដ៏រុងរឿង ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្ដាប់ដៃ។
ស្ដេចនោះនឹងចូលទៅក្នុងស្រុកដ៏រុងរឿង ហើយសាសន៍ជាច្រើននឹងត្រូវដួលចុះ តែសាសន៍ទាំងនេះនឹងបានរួចពីកណ្ដាប់ដៃរបស់ស្ដេច គឺសាសន៍អេដុម ម៉ូអាប់ ព្រមទាំងពួកមេដឹកនាំសំខាន់ៗក្នុងកូនចៅអាំម៉ូន។
មានស្នែងមួយក្នុងចំណោមស្នែងទាំងនោះ មានស្នែងមួយតូចផ្សេងទៀតដុះចេញមក ស្នែងនោះក៏ធំឡើងយ៉ាងក្រៃលែង ឆ្ពោះទៅទិសខាងត្បូង ទៅទិសខាងកើត និងឆ្ពោះទៅទឹកដីដ៏រុងរឿង។
តែយើងបានប្រាប់អ្នករាល់គ្នាហើយថា អ្នករាល់គ្នានឹងទទួលស្រុករបស់គេទុកជាមត៌ក យើងនឹងឲ្យស្រុកនោះទៅជាកេរអាករដល់អ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលបានញែកអ្នកចេញពីអស់ទាំងសាសន៍ដទៃហើយ។
គឺយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់កួច ឲ្យទៅនៅក្នុងចំណោមសាសន៍ផ្សេងៗ ដែលគេមិនស្គាល់ឡើយ។ ដូច្នេះ ស្រុកគេត្រូវចោលស្ងាត់ ឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏ល្អទៅជាទីខូចបង់អស់»។
គេជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះហើយ។ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះហើយជាផ្លែឈើរបស់ស្រុកនោះ។
ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកយើង នោះព្រះអង្គនឹងនាំយើងចូលទៅក្នុងស្រុកនោះ ហើយប្រទានស្រុកនោះមកយើងជាមិនខាន គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។
ហើយដើម្បីឲ្យអ្នករាល់គ្នាមានអាយុយឺនយូរនៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថានឹងប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងដល់ពូជពង្សរបស់ពួកលោក ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ។
សូមព្រះអង្គទតមកពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គនៅស្ថានសួគ៌ ហើយប្រទានពរដល់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងដីដែលព្រះអង្គបានប្រទានមកយើងខ្ញុំ គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់យើងខ្ញុំហើយ"»។
ព្រះអង្គបាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានស្រុកនេះ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរដល់យើងខ្ញុំ។
ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះនៅលើថ្មនោះ នៅពេលអ្នកឆ្លងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យានឹងអ្នក។
ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យទូលបង្គំឆ្លងទៅបានឃើញស្រុកដ៏ល្អ នៅខាងនាយទន្លេយ័រដាន់ ដែលជាស្រុកភ្នំយ៉ាងល្អ និងភ្នំល្បាណូនផង"។
ដ្បិតកាលណាយើងបាននាំគេចូលទៅក្នុងស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលយើងបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ ហើយគេបានបរិភោគឆ្អែត បានធំធាត់ នោះគេនឹងងាកបែរទៅរកព្រះដទៃ ទាំងគោរពប្រតិបត្តិដល់ព្រះទាំងនោះ រួចមើលងាយយើង ហើយផ្តាច់សេចក្ដីសញ្ញារបស់យើង។
ដ្បិតយើងលើកដៃរបស់យើងទៅស្ថានសួគ៌ ហើយស្បថក្នុងនាមយើងដែលមានព្រះជន្មអស់កល្បជានិច្ចថា
កាលព្រះដ៏ខ្ពស់បំផុត បានចែកមត៌កដល់សាសន៍ទាំងប៉ុន្មាន គឺកាលព្រះអង្គបានបំបែកមនុស្សចេញពីគ្នា នោះព្រះអង្គបានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនពួកកូនរបស់ព្រះ ។
ដូច្នេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានសប្បាយ ហើយចម្រើនគ្នាជាច្រើនឡើងយ៉ាងសន្ធឹក នៅក្នុងស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យានឹងអ្នក។
ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។