Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 20:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 តែ​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​ស្រុក​របស់​គេ​ទុក​ជា​មត៌ក យើង​នឹង​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ​ហៀរ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​ញែក​អ្នក​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​កាន់​កាប់​ស្រុក​របស់​ពួក​គេ យើង​ប្រគល់​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​អញ​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ​ថា ឯង​រាល់​គ្នា​នឹង​ទទួល​ស្រុក​របស់​គេ​ទុក​ជា​មរដក អញ​នឹង​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កេរ‌អាករ​ដល់​ឯង​រាល់​គ្នា ជា​ស្រុក​ដែល​មាន​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​ញែក​ឯង​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 យើង​បាន​ប្រាប់ អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​កាន់​កាប់​ស្រុក​របស់​ពួក​គេ យើង​ប្រគល់​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​កម្ម‌សិទ្ធិ គឺ​ជា​ស្រុក​ដ៏​សម្បូរ​សប្បាយ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 20:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ញែក​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​នៅ​ផែនដី ទុក​សម្រាប់​ជា​មត៌ក​របស់​ព្រះ‌អង្គ​ហើយ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ពី​ពេល​ព្រះ‌អង្គ​បាន​នាំ​បុព្វ‌បុរស​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។


កាល​ណា​ព្រះ‌យេហូវ៉ា​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ថា នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ នៅ​ក្នុង​ខែ​នេះ​ឯង។


យើង​សម្រេច​ថា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​កាន់​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ"។


ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ចុះ ចេញ​ពី​ទី​នេះ​ទៅ ព្រម​ទាំង​ប្រជា​ជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ ទៅ​ឯ​ស្រុក​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ថា "យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពូជ​ពង្ស​របស់​អ្នក"។


ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​បាន បើ​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​យើង​ខ្ញុំ​នោះ? យ៉ាង​នេះ​ឯង ដែល​យើង​ខ្ញុំ គឺ​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នឹង​បាន​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ឯ​ទៀត​នៅ​លើ​ផែន‌ដី»។


ចូរ​ឡើង​ទៅ​ឯ​ស្រុក​មួយ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​យើង​មិន​ឡើង​ទៅ​កណ្ដាល​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាល​រឹង»។


យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ យើង​ជា​ព្រះ‌យេហូវ៉ា"»។


«ពេល​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​យើង​នឹង​ឲ្យ​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា បើ​យើង​ធ្វើ​ឲ្យ​មាន​រោគ​ឃ្លង់​ក្នុង​ផ្ទះ​ណា​មួយ​នៅ​ស្រុក​របស់​អ្នក


អ្នក​រាល់​គ្នា​ត្រូវ​បាន​បរិសុទ្ធ​ដើម្បី​យើង ដ្បិត​យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា យើង​បរិសុទ្ធ ហើយ​យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ជា​របស់​យើង​វិញ។


ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​មើល​ទៅ​គេ​ពី​លើ​កំពូល​ភ្នំ មើល​ប្រជាជន​នេះ​រស់​នៅ​ដោយ​ឡែក គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​សាសន៍​ឯទៀតៗ​ឡើយ!


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​លោកីយ៍ លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ខ្ញុំ​បាន​រើស​អ្នក​រាល់​គ្នា​ចេញ​ពី​លោកីយ៍​មក នោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​លោកីយ៍​ទៀត​ទេ ហេតុ​នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា


ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើសអ្នក ពីក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​មួយ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ព្រះ‌អង្គផ្ទាល់»។


ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។


ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម