យូដាជាសិង្ហស្ទាវ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហញី តើអ្នកណាហ៊ានដាស់វា?
អេសេគាល 19:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមេ កាលឃើញថារង់ចាំយូរ តែទីសង្ឃឹមបានបាត់ហើយ ក៏យកកូនមួយទៀតឲ្យឡើងជាសិង្ហស្ទាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិង្ហញីរង់ចាំ តែមិនឃើញកូនមកវិញ ក៏អស់សង្ឃឹម ហើយយកកូនមួយទៀតមកបង្ហាត់ ឲ្យក្លាយទៅជាសិង្ហស្ទាវដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯមេ កាលឃើញថារង់ចាំជាយូរ តែទីសង្ឃឹមបានបាត់ហើយ នោះក៏យកកូន១ទៀតឲ្យឡើងជាសិង្ហស្ទាវ អាល់គីតាប សិង្ហញីរង់ចាំ តែមិនឃើញកូនមកវិញ ក៏អស់សង្ឃឹម ហើយយកកូនមួយទៀតមកបង្ហាត់ ឲ្យក្លាយទៅជាសិង្ហស្ទាវដែរ។ |
យូដាជាសិង្ហស្ទាវ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហញី តើអ្នកណាហ៊ានដាស់វា?
ដ្បិតទ្រង់ជ្រាបថា បិតា និងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀត បិតាទ្រង់ជាមនុស្សថ្នឹកចម្បាំងផង ទ្រង់មិនផ្ទំនៅជាមួយពួកពលទេ។
ក៏បានចិញ្ចឹមកូនមួយ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ។
អស់ទាំងសាសន៍បានឮនិយាយពីវា រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ ក៏ខ្លុះដឹកទៅឯស្រុកអេស៊ីព្ទ។
រួចកូននោះក៏ដើរទៅមកជាមួយពួកសិង្ហឈ្មោល វាត្រឡប់ជាសិង្ហស្ទាវ ហើយក៏ហាត់ចាប់រំពា ត្របាក់លេបមនុស្សទៅដែរ។