Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 19:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​វា រួច​គេ​ចាប់​វា​បាន​ក្នុង​រណ្តៅ​របស់​គេ ក៏​ខ្លុះ​ដឹក​ទៅ​ឯ​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រជា‌ជាតិ​នានា​ឮ​គេ​និយាយ​អំពី​សិង្ហ​ស្ទាវ​នេះ ក៏​នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​វា ហើយ​ដាក់​កន្លុះ​នាំ​យក​ទៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​វា រួច​គេ​ចាប់​វា​បាន​ក្នុង​រណ្តៅ​របស់​គេ ក៏​ខ្លុះ​ដឹក‌នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រជា‌ជាតិ​នានា​ឮ​គេ​និយាយ​អំពី​សិង្ហ​ស្ទាវ​នេះ ក៏​នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​វា ហើយ​ដាក់​កន្លុះ​នាំ​យក​ទៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 19:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះបាទ​យ៉ូអា‌ហាស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃបី​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ។ មាតា​ព្រះ‌នាម​ថា ហាមូ‌ថាល បុត្រី​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។


ហើយ​ស្តេច​អេស៊ីព្ទ​លើក​អេលា‌គីម ជា​ជេដ្ឋា​យ៉ូអា‌ហាស​ឡើង ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ាគីម​វិញ រួច​ព្រះបាទ​នេកោ​នាំ​យក​ព្រះបាទ​យ៉ូអា‌ហាស ជា​កនិដ្ឋា ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។


ហើយ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ឡើង​មក​ទាស់​នឹង​ទ្រង់​ចាប់​ដាក់​ច្រវាក់ នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ស្ដី​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា៖ មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ។


ក៏​បាន​ចិញ្ចឹម​កូន​មួយ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហាត់​ចាប់​រំពា វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ។


ឯ​មេ កាល​ឃើញ​ថា​រង់‌ចាំ​យូរ តែ​ទី​សង្ឃឹម​បាន​បាត់​ហើយ ក៏​យក​កូន​មួយ​ទៀត​ឲ្យ​ឡើង​ជា​សិង្ហ​ស្ទាវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម