Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដ្បិត​ទ្រង់​ជ្រាប​ថា បិតា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​មាន​ចិត្ត​ក្តៅ​ក្រហាយ ដូច​ជា​ខ្លា​ឃ្មុំ​ញី​នៅ​វាល​ដែល​ត្រូវ​ព្រាត់​ពី​កូន មួយ​ទៀត បិតា​ទ្រង់​ជា​មនុស្ស​ថ្នឹក​ចម្បាំង​ផង ទ្រង់​មិន​ផ្ទំ​នៅ​ជា‌មួយ​ពួក​ពល​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌ករុណា​ជ្រាប​ច្បាស់​ហើយ​ថា បិតា​របស់​ព្រះ‌ករុណា និង​បរិវារ សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្ដៅ​ក្រហាយ ដូច​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត បិតា​របស់​ព្រះ‌ករុណា​ជា​អ្នក​ចម្បាំង ពេល​យប់ ទ្រង់​មិន​ផ្ទំ​ជា​មួយ​ពល​ទាហាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត​ទ្រង់​ជ្រាប​ថា ព្រះ‌បិតា នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​មាន​ចិត្ត​ក្តៅ​ក្រហាយ ដូច​ជា​ខ្លា‌ឃ្មុំ​ញី​នៅ​វាល​ដែល​ត្រូវ​ព្រាត់​ពី​កូន មួយ​ទៀតព្រះ‌បិតា​ទ្រង់​ជា​មនុស្ស​ថ្នឹក​ចំបាំង​ផង ទ្រង់​មិន​ផ្ទំ​នៅ​ជា​មួយ​នឹង​ពួក​ពល​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​ជ្រាប​ច្បាស់​ហើយ​ថា ឪពុក​របស់​ស្តេច និង​បរិវារ​សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្តៅ​ក្រហាយ ដូច​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត ឪពុក​របស់​ស្តេច​ជា​អ្នក​ចំបាំង ពេល​យប់ គាត់​មិន​សម្រាន្ត​ជា​មួយ​ពល​ទាហាន​ទេ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​គេ​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​ប្រាំមួយ​រយ​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។


ពេល​ថ្មើរ​នេះ មុខ​ជា​ទ្រង់​ពួន​នៅ​ក្នុង​រណ្តៅ​ណា​មួយ ឬ​នៅ​កន្លែង​ណា​ទៀត​មិន​ខាន ដូច្នេះ កាល​ណា​ចាប់ផ្ដើម​ច្បាំង​គ្នា ហើយ​មាន​ពួក​យើង​ខ្លះ​ដួល​ស្លាប់ នោះ​អ្នក​ណា​ដែល​ឮ គេ​នឹង​ផ្សាយ​ប្រាប់​ថា មាន​ពួក​ខាង​អាប់សា‌ឡុម​ស្លាប់​សន្ធឹក​ហើយ


ចំណែក​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​នាក់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលី‌ស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​ទឹក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ។


អ័ប៊ី‌សាយ​ជា​ប្អូន​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​សាមសិប នោះ លោក​បាន​លើក​លំពែង​សម្លាប់​សត្រូវ​អស់​បីរយ​នាក់ ហើយ​លោក​ក៏​មាន​ឈ្មោះ​ល្បី​ដូច​អ្នក​ទាំង​បី​រូប​នោះ​ដែរ។


លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្ដាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ស្រាប់​តែ​មាន​ខ្លា​ឃ្មុំ​ញី​ពីរ​ក្បាល ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​សែសិប​ពីរ​នាក់​ទៅ។


ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចម្កួត​របស់​ខ្លួន។


មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ ប្រជាជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា​ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។


ចូរ​ថា តើ​ម្តាយ​អ្នក​ថា​អ្វី? គឺ​ជា​សិង្ហ​ញី ដែល​បាន​ក្រាប​នៅ​កណ្ដាល​សិង្ហ​ឈ្មោល ក៏​បំបៅ​កូន នៅ​កណ្ដាល​ពួក​សិង្ហ​ស្ទាវ


មើល៍ មាន​សត្វ​មួយ​ទៀត ជា​សត្វ​ទីពីរ មាន​សណ្ឋាន​ជា​ខ្លា​ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ទាំង​ពាំ​ឆ្អឹង​ជំនីរ បី​នៅ​ក្នុង​មាត់ ខាំ​ដោយ​ធ្មេញ ហើយ​មាន​គេ​ប្រាប់​វា​ថា "ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ"។


យើង​នឹង​សង្រ្គុប​លើ​គេ ដូច​ខ្លា​ឃ្មុំ​ដែល​ព្រាត់​កូន យើង​នឹង​ហែក​ស្រោម​បេះ​ដូង​របស់​គេ នៅ​ទី​នោះ យើង​នឹង​ត្របាក់​ស៊ី​គេ ដូច​សិង្ហ​ញី គឺ​នឹង​ហែក​គេ ដូច​សត្វ​ព្រៃ​ហែក​ចំណី។


ពួក​កូន​ចៅ​ដាន់​តប​ទៅ​គាត់​ថា៖ «កុំ​ឲ្យ​មាន​ឮ​សំឡេង​រប​ស់​អ្នក​ក្នុង​ចំណោម​ពួក​យើង​ឡើយ ក្រែង​លោ​មាន​អ្នក​មួម៉ៅ​ស្ទុះ​ទៅ​សង្រ្គុបលើ​អ្នក រួច​ធ្វើ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​បាត់​បង់​ជីវិត»។


មាន​យុវជន​ម្នាក់​ទូល​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេ‌ថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចម្បាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​អ្នក​នោះ»។


ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលី‌ស្ទីន​ឲ្យ​ស្លាប់ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ


ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ស្រាវ​ជ្រាវ​រក​វា ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម