រួចផារ៉ោន-នេកោបានលើកអេលាគីម ជាបុត្រព្រះបាទយ៉ូសៀស តាំងឡើងជាស្តេចជំនួសព្រះបាទយ៉ូសៀស ជាបិតា ហើយផ្លាស់ព្រះនាមទ្រង់ទៅជាយេហូយ៉ាគីមវិញ ទ្រង់ក៏នាំយ៉ូអាហាសទៅនៅស្រុកអេស៊ីព្ទ ហើយយ៉ូអាហាសសុគតនៅស្រុកនោះ ។
អេសេគាល 19:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានចិញ្ចឹមកូនមួយ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិង្ហញីនេះបានបង្ហាត់កូនមួយ ឲ្យរៀនហែកសត្វស៊ី លុះកូនសិង្ហនោះក្លាយទៅជាសិង្ហស្ទាវ វាស៊ីមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានចិញ្ចឹមកូន១ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ អាល់គីតាប សិង្ហញីនេះបានបង្ហាត់កូនមួយ ឲ្យរៀនហែកសត្វស៊ី លុះកូនសិង្ហនោះក្លាយទៅជាសិង្ហស្ទាវ វាស៊ីមនុស្ស។ |
រួចផារ៉ោន-នេកោបានលើកអេលាគីម ជាបុត្រព្រះបាទយ៉ូសៀស តាំងឡើងជាស្តេចជំនួសព្រះបាទយ៉ូសៀស ជាបិតា ហើយផ្លាស់ព្រះនាមទ្រង់ទៅជាយេហូយ៉ាគីមវិញ ទ្រង់ក៏នាំយ៉ូអាហាសទៅនៅស្រុកអេស៊ីព្ទ ហើយយ៉ូអាហាសសុគតនៅស្រុកនោះ ។
ចូរថា តើម្តាយអ្នកថាអ្វី? គឺជាសិង្ហញី ដែលបានក្រាបនៅកណ្ដាលសិង្ហឈ្មោល ក៏បំបៅកូន នៅកណ្ដាលពួកសិង្ហស្ទាវ
អស់ទាំងសាសន៍បានឮនិយាយពីវា រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ ក៏ខ្លុះដឹកទៅឯស្រុកអេស៊ីព្ទ។
រួចកូននោះក៏ដើរទៅមកជាមួយពួកសិង្ហឈ្មោល វាត្រឡប់ជាសិង្ហស្ទាវ ហើយក៏ហាត់ចាប់រំពា ត្របាក់លេបមនុស្សទៅដែរ។
ពួកហោរារបស់វា គេគិតគូរគ្នានៅកណ្ដាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ និងរបស់មានតម្លៃទៅ ហើយគេធ្វើឲ្យមានពួកស្ត្រីមេម៉ាយជាច្រើននៅកណ្ដាលទីក្រុង។
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។
មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកក្រហឹមរបស់សិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានខូចអស់ទៅ។