Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 19:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​បាន​ចិញ្ចឹម​កូន​១ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហាត់​ចាប់​រំពា វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ក៏​បាន​ចិញ្ចឹម​កូន​មួយ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហាត់​ចាប់​រំពា វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយ ឲ្យ​រៀន​ហែក​សត្វ​ស៊ី លុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ វា​ស៊ី​មនុស្ស។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយ ឲ្យ​រៀន​ហែក​សត្វ​ស៊ី លុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ វា​ស៊ី​មនុស្ស។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 19:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ផារ៉ោន-នេកោ ទ្រង់​លើក​អេលា‌គីម ជា​បុត្រ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​យ៉ូសៀស ជា​ព្រះ‌បិតា ហើយ​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ាគីម វិញ ទ្រង់​ក៏​នាំ​យក​យ៉ូអា‌ហាស ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអា‌ហាស​សុគត​នៅ​ស្រុក​នោះ


ចូរ​ថា តើ​ម្តាយ​ឯង​ជា​អ្វី គឺ​ជា​សិង្ហ​ញី ដែល​បាន​ក្រាប​នៅ​កណ្តាល​សិង្ហ​ឈ្មោល ក៏​បំបៅ​កូន​នៅ​កណ្តាល​ពួក​សិង្ហ​ស្ទាវ


អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​វា រួច​គេ​ចាប់​វា​បាន​ក្នុង​រណ្តៅ​របស់​គេ ក៏​ខ្លុះ​ដឹក‌នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ


រួច​កូន​នោះ​ក៏​ដើរ​ទៅ​មក​ជា​មួយ​នឹង​ពួក​សិង្ហ​ឈ្មោល វា​ត្រឡប់​ជា​សិង្ហ​ស្ទាវ​ឡើង ហើយ​ក៏​ហាត់​ចាប់​រំពា វា​ត្របាក់​លេប​មនុស្ស​ទៅ​ដែរ


ពួក​ហោរា​របស់​វា គេ​គិត‌គូរ​គ្នា​នៅ​កណ្តាល​នោះ ហាក់​ដូច​ជា​សិង្ហ ដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី គេ​បាន​ត្របាក់​លេប​ព្រលឹង​មនុស្ស គេ​យក​ទ្រព្យ​សម្បត្តិ នឹង​របស់​មាន​ដំឡៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្តាល​ទី​ក្រុង


កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ប្រាប់​វា​ថា ពី​ដើម ឯង​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ​របស់​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ដូច​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ ឯង​បាន​ធ្លាយ​ចេញ​មក​ជា​មួយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ខ្វល់​ឡើង​ដោយ​ជើង​ឯង ព្រម​ទាំង​ឲ្យ​ទន្លេ​គេ​ល្អក់​ទាំង​អស់​ផង


មាន​ឮ​សំឡេង​ពួក​គង្វាល​ទ្រហោ​យំ សេចក្ដី​រុងរឿង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ក៏​ឮ​សំឡេង​ស្រែក​គ្រហឹម​នៃ​សិង្ហ​ស្ទាវ ដ្បិត​សេចក្ដី​អំនួត​របស់​ទន្លេ​យ័រដាន់​បាន​ត្រូវ​ខូច​បង់​ទៅ។


ឯ​ពួក​ដាន់ នោះ​ក៏​ថា ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់​ពី​ស្រុក​បាសាន​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម