ក្រោយកំណើតថេរ៉ាមក គាត់រស់នៅបានមួយរយដប់ប្រាំបួនឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
អេសេគាល 16:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលនឹងក្រុងយេរូសាឡិមដូច្នេះ ជំនួរវង្ស និងកំណើតរបស់អ្នក នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកអ្នកជាសាសន៍អាម៉ូរី ហើយម្តាយអ្នកជាសាសន៍ហេត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ក្រុងយេរូសាឡឹមដូចតទៅ: នាងមានកំណើតនៅស្រុកកាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរី ម្ដាយរបស់នាងជាសាសន៍ហេត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលនឹងក្រុងយេរូសាឡិមដូច្នេះ ជំនួរវង្សនឹងកំណើតរបស់ឯង នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកឯងជាសាសន៍អាម៉ូរី ហើយម្តាយឯងជាសាសន៍ហេត អាល់គីតាប ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកកាន់ក្រុងយេរូសាឡឹមដូចតទៅ: នាងមានកំណើតនៅស្រុកកាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរី ម្ដាយរបស់នាងជាសាសន៍ហេត។ |
ក្រោយកំណើតថេរ៉ាមក គាត់រស់នៅបានមួយរយដប់ប្រាំបួនឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
អាប់រ៉ាម និងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះនាងមីលកា ជាកូនរបស់ហារ៉ាន ដែលជាឪពុករបស់មីលកា និងយីសកា។
នៅតំណទីបួន គេនឹងវិលត្រឡប់មកទីនេះវិញ ដ្បិតអំពើទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ដល់កម្រិតនៅឡើយ»។
ទ្រង់បានប្រព្រឹត្តបែបគួរស្អប់ខ្ពើមណាស់ ដោយគោរពប្រតិបត្តិតាមអស់ទាំងរូបព្រះ តាមគ្រប់ទាំងទំនៀមរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ)។
«ដោយព្រោះម៉ាណាសេជាស្តេចយូដាបានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្ដាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង
កាលការទាំងនេះបានសម្រេចហើយ ពួកមេដឹកនាំបានចូលមកប្រាប់ខ្ញុំថា "ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ។
ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺព្រះអង្គហើយដែលបានរើសលោកអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើររបស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមាននាមថា អ័ប្រាហាំ។
ឱពួកគ្រប់គ្រងលើក្រុងសូដុមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ម្នាលពួកក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យ របស់ព្រះនៃយើងរាល់គ្នាចុះ។
«កូនមនុស្សអើយ ចូរធ្វើឲ្យក្រុងយេរូសាឡិមស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួនចុះ
ឯកំណើតអ្នក គឺនៅថ្ងៃដែលអ្នកកើតមក គេមិនបានកាត់ផ្ចិតអ្នកទេ ក៏មិនបានលាងជម្រះអ្នកដោយទឹក ឬលាបអំបិល ឬរុំសំពត់ឲ្យផង។
អ្នកជាកូនស្រីរបស់ម្តាយអ្នកដែលបានស្អប់ប្តី និងកូនខ្លួន អ្នកក៏ជាប្អូនស្រីរបស់ពួកបងប្អូន ដែលគេបានស្អប់ប្តី និងកូនគេដែរ ម្តាយអ្នកជាសាសន៍ហេត ហើយឪពុកអ្នកជាសាសន៍អាម៉ូរី
ចូរស៊កដាវទៅក្នុងស្រោមវិញ យើងនឹងវិនិច្ឆ័យអ្នក នៅត្រង់កន្លែងដែលបានបង្កើតអ្នកមក គឺនៅក្នុងស្រុកកំណើតរបស់អ្នក។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមនឹងងាយទ្រាំជាជាងឯងវិញ»។
ប៉ុន្តែ ពេលលោកឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់អ្នករាល់គ្នា ឲ្យគេចចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ?
គាត់ពោលទៅកាន់មហាជនដែលមកទទួលពិធីជ្រមុជពីគាត់ថា៖ «ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ?
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។
ពីដើម យើងទាំងអស់គ្នាក៏បានរស់នៅតាមតណ្ហាខាងសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ ដោយប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នារបស់គំនិតខាងសាច់ឈាម ហើយយើងជាប់នៅក្នុងសេចក្ដីក្រោធតាំងកំណើត ដូចជាមនុស្សឯទៀតដែរ។
ត្រូវឲ្យបំផ្លាញគេឲ្យអស់ គឺសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក
ស្រុកទាំងប៉ុន្មានរបស់សាសន៍កាណាន និងស្រុកមារ៉ា ដែលជាកម្មសិទ្ធិរបស់ពួកសាសន៍ស៊ីដូន រហូតដល់ក្រុងអាផែក និងដល់ព្រំប្រទល់ស្រុករបស់សាសន៍អាម៉ូរី
ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គដោយចិត្តស្មោះត្រង់ និងពិតប្រាកដចុះ។ ចូរលះចោលអស់ទាំងព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ និងនៅស្រុកអេស៊ីព្ទនោះចេញ ហើយគោរពបម្រើព្រះយេហូវ៉ាវិញ។
អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់ដោយសារសេចក្ដីនេះ គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនមកពីព្រះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះដែរ។