Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ ពេល​លោក​ឃើញ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ឱ​ពូជ​ពស់​វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​អ្នក​រាល់​គ្នា ឲ្យ​គេច​ចេញ​ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ប៉ុន្តែ​នៅពេល​យ៉ូហាន​ឃើញ​ពួកផារិស៊ី និង​ពួកសាឌូស៊ី​ជាច្រើន​មក​ទទួល​ពិធីជ្រមុជទឹក​របស់​គាត់ គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ប៉ុន្ដែ​ពេល​ឃើញ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ គាត់​ក៏​និយាយ​ទៅ​គេ​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​អ្នក​រាល់គ្នា​ឲ្យ​រត់​គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កាល​លោក​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​ព្រះ‌ពិរោធ*​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​កាល​គាត់​ឃើញ​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ជា​ច្រើន​ដែរ នោះ​ក៏​សួរ​គេ​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញ ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កាល​យ៉ះយ៉ា​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់ គាត់​និយាយទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​កំហឹង​របស់​អុលឡោះ ដែល​ជិត​មក​ដល់​ដូច្នេះ?។

សូមមើលជំពូក ចម្លង




ម៉ាថាយ 3:7
49 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​នាង ក្លាយ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


ពួក​អ្នក​ដែល​បោះ​បង់​ចោល​បញ្ញត្តិ​ច្បាប់ គេ​រមែង​សរសើរ​មនុស្ស​អាក្រក់ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​វិញ នោះ​តែង​តែ​ត​តាំង​នឹង​គេ។


គេ​ភ្ញាស់​ពង​របស់​ពស់​វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក ក៏​ញាស់​ចេញ​ជា​ពស់​វែក


ចូរ​ឲ្យ​គ្រប់​មនុស្ស​រត់​ចេញ​ពី​កណ្ដាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​អំពើ​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង‌សឹក របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​តប​ស្នង​ដល់​គេ។


តើ​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក ទេ គេ​ស្តាប់​មិន​ឮ មើល៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ។


ប៉ុន្តែ កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នេះ គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ប៉ុណ្ណោះ»។


ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្តី​ល្អ​បាន? ដ្បិត​មាត់​តែង​និយាយ​ចេញ​ពី​សេចក្តី​បរិបូរ​ដែល​មាន​នៅ​ក្នុង​ចិត្ត។


ពេល​នោះ ពួក​សិស្ស​ចូល​មក​ជិត ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ជ្រាប​ថា ពួក​ផារិស៊ី​អន់​ចិត្ត​ឬ​ទេ ពេល​គេ​ឮ​សេចក្តី​នេះ?»


ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​បាន​នាំ​គ្នា​ចូល​មក​ល្បង​ល​ព្រះ‌យេស៊ូវ គេ​សូម​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ទី​សម្គាល់​មួយ​ពី​ស្ថាន‌សួគ៌​ដល់​គេ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ពិចារណា ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី»។


បន្ទាប់​មក ពួក​ផារិស៊ី​ក៏​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​ដើម្បី​ចាប់​កំហុស ពី​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។


នៅ​ថ្ងៃ​នោះ មាន​ពួក​សាឌូស៊ី​ដែល​ប្រកាស​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​ចូល​មក​ជួប​ព្រះ‌អង្គ​ហើយ​ទូល​សួរ​ថា៖


ប៉ុន្តែ កាល​ពួក​ផារិស៊ី​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​ស្ងាត់​មាត់ គេ​ក៏​មក​ជួប​ជុំ​គ្នា


ឱ​ពួក​សត្វ​ពស់ ពូជ​ពស់​វែក​អើយ! តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​កាត់​ទោស ឲ្យ​ធ្លាក់​នរក​ដូច​ម្តេច​បាន?


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្តី​សុចរិត​របស់​អ្នក​រាល់​គ្នា​មិន​លើស​ពី​សេចក្តី​សុចរិត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ឡើយ»។


បន្ទាប់​មក គេ​ចាត់​ពួក​ផារិ‌ស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។


មាន​ពួក​សាឌូ‌ស៊ី​ខ្លះ​ដែល​ពោល​ថា គ្មាន​ការ​រស់​ឡើង​វិញ បាន​មក​ជួប​ព្រះ‌អង្គ ទូល​ថា៖


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដាស់​តឿន​គេ​ថា៖ «ចូរ​ប្រយ័ត្ន មិន​ត្រូវ​ទុក​ចិត្ត​នឹង​ដំបែ​របស់​ពួក​ផារិ‌ស៊ី និង​ដំបែ​របស់​ពួក​ហេរ៉ូឌ​ឡើយ»។


ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ព្រះ‌អង្គ។


អ្នក​ផារិស៊ី​ក៏​ឈរ​ឡើង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា "ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​ផិតក្បត់ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​នេះ​ទេ។


ប៉ុន្តែ ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ បាន​ច្រាន​ចោល​បំណង​របស់​ព្រះសម្រាប់​ខ្លួន​គេ ដោយ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ពី​លោក)។


ឯ​ពួក​អ្នក​ដែល​គេ​ចាត់​ឲ្យ​មក ជា​ពួក​ផារិ‌ស៊ី​នោះ​វិញ


អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។


ពួក​ផារិ‌ស៊ី​ខ្លះ ដែល​ឈរ​ក្បែរ​ព្រះ‌អង្គ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ?»


ប៉ុន្ដែ មាន​ពួក​អ្នក​ខ្លះ​ក្នុង​ពួក​ផារិ‌ស៊ីដែល​បាន​ជឿ ក្រោក​ឡើង​ពោល​ថា៖ «ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ពួក​សាសន៍​ដទៃ ហើយ​បង្គាប់​ឲ្យ​កាន់​តាម​ក្រិត‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ»។


ដូច្នេះ ចូរ​ចាំ​យាម ដោយ​នឹក​ចាំ​ថា អស់​រយៈ​ពេល​បី​ឆ្នាំ ខ្ញុំ​តែង​ទូន្មាន​អ្នក​រាល់​គ្នា​ទាំង​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។


ពួក​គេ​បាន​ស្គាល់​ទូល​បង្គំ​យូរ​មក​ហើយ ប្រសិន​គេ​ព្រម​ធ្វើ​បន្ទាល់ គេអាច​ធ្វើ​បាន​ថា ទូល​បង្គំ​បាន​រស់​នៅ​ក្នុង​ពួក​ផារិស៊ី ស្រប​តាមគណៈ​មួយ​តឹង​រ៉ឹង​ជាង​គេ​នៅ​ក្នុង​សាសន៍​ទូល​បង្គំ


ពេល​នោះ សម្តេច​សង្ឃ និង​អស់​អ្នក​នៅ​ជា‌មួយ​លោក ដែល​ជា​ពួក​សាឌូ‌ស៊ី បាន​លើក​គ្នា​ប្រឆាំង ហើយ​ដោយ​ព្រោះ​មាន​ពេញ​ដោយ​ចិត្ត​ច្រណែន


ដ្បិត​សេចក្តី‌ក្រោធ​របស់​ព្រះ បាន​សម្ដែង​ពី​ស្ថាន‌សួគ៌​មក ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិឡ​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ


ដូច្នេះ លើស​ជាង​នេះ​ទៅ​ទៀត បើ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​បាន​រួច​ពី​សេចក្តី‌ក្រោធ ដោយ​សារ​ព្រះ‌អង្គ​ជា​មិន​ខាន។


ហើយ​រង់​ចាំ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេ‌ស៊ូវ ដែល​នឹង​ប្រោស​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក។


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។


អ្នក​ណា​ជា​កូន​របស់​ព្រះ ហើយ​អ្នក​ណា​ជា​កូន​របស់​អារក្ស ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ហើយអ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន ក៏​មិន​មែន​មក​ពី​ព្រះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម