គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។
អេសេគាល 16:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បានជាអ្នកសម្លាប់កូនយើង ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើង ថ្វាយដល់រូបទាំងនោះទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានអារ-កកូនប្រុសរបស់យើង ហើយដុតថ្វាយរូបទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាឯងសំឡាប់កូនអញ ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើងថ្វាយដល់រូបទាំងនោះទៀត អាល់គីតាប នាងបានអារ ក កូនប្រុសរបស់យើង ហើយដុតជូនរូបទាំងនោះ។ |
គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។
ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ។
ទ្រង់ក៏ធ្វើបង្អាប់ដល់តំបន់តូផែត ដែលនៅក្នុងច្រកភ្នំរបស់ពួកកូនចៅហ៊ីនណម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រីឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ។
មួយទៀត ទ្រង់បានដុតកំញាននៅច្រកភ្នំរបស់កូនហ៊ីនណម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល។
«ក្នុងចំណោមកូនចៅអ៊ីស្រាអែល ត្រូវញែកកូនច្បងទាំងអស់សម្រាប់យើង គឺកូនដំបូងទាំងអស់ដែលកើតពីពោះម្តាយ ទោះមនុស្ស ឬសត្វក្ដី នោះជារបស់យើង»។
គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសម្រាប់ដុតកូនប្រុសៗរបស់គេ ទុកជាតង្វាយដុតថ្វាយព្រះបាល ជាការដែលយើងមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតយើងដែរ។
យើងក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារតង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យយើងបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
មិនត្រូវយកកូនចៅរបស់អ្នកណាមួយទៅធ្វើយញ្ញបូជា ថ្វាយព្រះម៉ូឡុកឡើយ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ យើងជាព្រះយេហូវ៉ា។
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់