ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ទូលបង្គំឃើញឈើចំបក់ មួយមែក»។
អេសេគាល 12:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់យើងណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលយើងបញ្ចេញ នោះនឹងបានសម្រេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្វីៗដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់អញណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលអញបញ្ចេញ នោះនឹងបានសំរេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ អាល់គីតាប ហេតុនេះ ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្វីៗដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ទូលបង្គំឃើញឈើចំបក់ មួយមែក»។
នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកបានឃើញត្រឹមត្រូវហើយ ដ្បិតយើងកំពុងព្យាយាម ធ្វើឲ្យពាក្យរបស់យើងបានសម្រេច»។
ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀតសួរថា៖ «តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលតបថា៖ «ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង»។
មានសត្វសិង្ហមួយបានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកអ្នក ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់អ្នក ត្រូវបែកបាក់ ចោលឥតមានអ្នកណានៅ។
ឯពួកអ្នកដែលរួចពីដាវ គេនឹងចេញពីស្រុកអេស៊ីព្ទវិលទៅស្រុកយូដាវិញ មានគ្នាតិចទេ នោះសំណល់ពួកយូដាទាំងប៉ុន្មាន ដែលបានទៅអាស្រ័យនៅស្រុកអេស៊ីព្ទ នឹងដឹងជាពាក្យណាដែលនឹងស្ថិតស្ថេរនៅ ទោះបើជាពាក្យរបស់យើង ឬពាក្យរបស់គេក្ដី"។
«កូនមនុស្សអើយ ពូជពង្សអ៊ីស្រាអែល គេនិយាយថា និមិត្តដែលគាត់ឃើញ នោះសម្ដែងពីគ្រាទៅមុខជាយូរ គាត់ថ្លែងទំនាយពីវេលា ដែលនៅឆ្ងាយនៅឡើយ
អ្នកដែលបញ្ចាំ ទោះបើមានជីវិតនៅក៏ដោយ គង់តែមិនមានធនធានត្រឡប់មកវិញដែរ ដ្បិតនិមិត្តនេះតម្រូវលើជនជាតិទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។
ឱអ្នកស្រុកអើយ ថ្ងៃអន្តរាយរបស់អ្នកបានមកដល់ហើយ ពេលកំណត់ក៏បានមកដល់ដែរ ថ្ងៃនោះជិតមកដល់ ជាថ្ងៃដែលឮសូរអឺងកង មិនមែនជាសូរសម្រែកអរសប្បាយនៅលើភ្នំទេ។
ដូច្នេះ ចូរនឹកចាំ ដែលអ្នកបានទទួល ហើយបានឮជាយ៉ាងណា ចូរកាន់តាម ហើយប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេ នោះយើងនឹងមកដូចជាចោរ ហើយអ្នកមិនដឹងថា យើងនឹងមករកអ្នកនៅពេលណាឡើយ។