Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 12:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 «កូន​មនុស្ស​អើយ ពូជ‌ពង្ស​អ៊ីស្រា‌អែល គេ​និយាយ​ថា និមិត្ត​ដែល​គាត់​ឃើញ នោះ​សម្ដែង​ពី​គ្រា​ទៅ​មុខ​ជា​យូរ គាត់​ថ្លែងទំនាយ​ពី​វេលា ដែល​នៅ​ឆ្ងាយ​នៅ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 «កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា “និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សម្រាប់​អនាគត‌កាល​ដ៏​យូរ‌លង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សម្រាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កូន​មនុស្ស​អើយ មើល ពូជ‌ពង្ស​អ៊ីស្រាអែល គេ​និយាយ​ថា ការ​ជាក់‌ស្តែង​ដែល​គាត់​ឃើញ នោះ​សំដែង​ពី​គ្រា​ទៅ​មុខ​ជា​យូរ គាត់​ទាយ​ពី​វេលា ដែល​នៅ​ឆ្ងាយ​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 «កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រ‌អែល​ពោល​ថា “និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សម្រាប់​អនាគត‌កាល​ដ៏​យូរ‌លង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សម្រាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 12:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​និមិត្ត​ក៏​ខាន​មាន។


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នឹង​គ្មាន​ពាក្យ​របស់​យើង​ណា​មួយ​ត្រូវ​បន្ថយ​ទៀត​ឡើយ គឺ​ពាក្យ​ដែល​យើង​បញ្ចេញ នោះ​នឹង​បាន​សម្រេច​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ឥឡូវ​នេះ ខ្ញុំ​មក​ពន្យល់​លោក​ពីហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក នៅ​គ្រា​ចុង​ក្រោយ ដ្បិត​និមិត្ត​នេះ​សម្រាប់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ»។


និមិត្ត​អំ​ពី​ល្ងាច និង​ព្រឹក​ដែល​បាន​ប្រាប់​មក​នោះពិត​ប្រាកដ​មែន តែ​ឥឡូវ​នេះ ត្រូវ​បិទ​និមិត្ត​នេះ​ទុក​សិន ដ្បិត​គឺ​សម្រាប់​ពេល​ដ៏​យូរ​លង់​នៅខាង​មុខ»។


ឱ​អ្នក​រាល់​គ្នា​ដែល​ច្រាន​ថ្ងៃ​អាក្រក់​ឲ្យ​ចេញ​ឆ្ងាយ ហើយ​នាំ​រាជ្យ​ដ៏​ឃោរ​ឃៅ​ឲ្យ​ចូល​មក​ជិត​អើយ!


គេ​នឹង​ពោល​ថា៖ «តើ​សេចក្ដី​សន្យា​ពី​ការ​យាង​មក​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ដូន​តា​របស់​យើង​បាន​ស្លាប់​ទៅ អ្វីៗ​ទាំង​អស់​នៅ​តែ​ដដែល ដូច​កាល​ពី​ដើម​កំណើត​ពិភព​លោក​រៀង​មក​ដែរ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម