វេលានោះ ពួកខ្មាំងបានបំបាក់ទម្លាយកំផែងក្រុង មួយដុំ រួចស្ដេច និងពួកទាហានទាំងអស់រត់ចេញ តាមផ្លូវទ្វារដែលនៅកណ្ដាលកំផែងទាំងពីរ ជិតច្បាររបស់ស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេបានឡោមព័ទ្ធទីក្រុង។
អេសេគាល 12:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ចៅហ្វាយដែលនៅកណ្ដាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត លោក នឹងជីកទម្លុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្ដេចដែលគ្រប់គ្រងអ្នករាល់គ្នា ក៏នឹងស្ពាយបង្វេចចាកចេញពីក្រុងទៅ ក្នុងពេលងងឹតដែរ។ គេនឹងទម្លុះកំពែងក្រុងឲ្យស្ដេចចេញ ទាំងបិទមុខ មិនឲ្យឃើញថាទៅទីណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ចៅហ្វាយដែលនៅកណ្តាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត គេនឹងជីកទំលុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ អាល់គីតាប រីឯស្ដេចដែលគ្រប់គ្រងអ្នករាល់គ្នា ក៏នឹងស្ពាយបង្វេចចាកចេញពីក្រុងទៅ ក្នុងពេលងងឹតដែរ។ គេនឹងទម្លុះកំពែងក្រុងឲ្យស្ដេចចេញ ទាំងបិទមុខ មិនឲ្យឃើញថាទៅទីណា។ |
វេលានោះ ពួកខ្មាំងបានបំបាក់ទម្លាយកំផែងក្រុង មួយដុំ រួចស្ដេច និងពួកទាហានទាំងអស់រត់ចេញ តាមផ្លូវទ្វារដែលនៅកណ្ដាលកំផែងទាំងពីរ ជិតច្បាររបស់ស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេបានឡោមព័ទ្ធទីក្រុង។
ដូច្នេះ គេក៏ក្រោកឡើងនៅពេលព្រលប់ទៅឯទីបោះទ័ពរបស់ពួកស៊ីរី តែកាលគេទៅដល់ទីបោះទ័ពហើយ មិនឃើញមានអ្នកណាសោះ។
នៅពេលងងឹតគេគាស់ទម្លុះផ្ទះចូល តែនៅពេលថ្ងៃ គេលាក់ខ្លួន គេមិនដែលស្គាល់ពន្លឺឡើយ។
ឯផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន ដោយព្រោះអាក្រក់ពេក នោះព្រះយេហូវ៉ាមានព្រះបន្ទូលជាប្រាកដថា "យើងនឹងឲ្យសេដេគា ជាស្តេចយូដា បានយ៉ាងដូច្នោះដែរ ព្រមទាំងពួកចៅហ្វាយ និងសំណល់មនុស្សនៅក្រុងយេរូសាឡិម ដែលសល់នៅក្នុងស្រុកនេះ និងពួកដែលនៅស្រុកអេស៊ីព្ទផង។
គេនឹងនាំស្ដេចសេដេគាទៅក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែយើងប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើអ្នករាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ?
ព្រះបាទសេដេគាបានចាត់គេឲ្យទៅនាំលោកមក ស្ដេចសួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា៖ «តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ?»។ ហោរាយេរេមាទូលតបថា៖ «មាន»។ លោកក៏ទូលទៀតថា៖ «ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន»។
កាលព្រះបាទសេដេគា ជាស្តេចយូដា និងពួកទាហានទាំងប៉ុន្មានបានឃើញគេ នោះក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្ដាលកំផែងទាំងពីរ ទ្រង់ចេញតម្រង់ទៅឯស្រុកវាល។
នៅគ្រានោះ គេបានទម្លាយកំផែងទីក្រុង ហើយពួកទាហានទាំងអស់ក៏រត់ចេញពីទីក្រុងទាំងយប់ ទៅតាមផ្លូវទ្វារកណ្ដាលកំផែងទាំងពីរ ដែលនៅជិតច្បារស្តេច គេរត់តម្រង់ទៅស្រុកវាល (ចំណែកពួកខាល់ដេនៅឡោមព័ទ្ធទីក្រុង)។
អ្នកត្រូវរើយកអីវ៉ាន់អ្នកចេញ នៅពេលថ្ងៃ ចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនអ្នកត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស
អ្នកត្រូវលីអីវ៉ាន់អ្នកនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតយើងបានតាំងអ្នកទុកជាទីសម្គាល់ ដល់ពូជពង្សអ៊ីស្រាអែល»។