ត្រូវឲ្យចេរូប៊ីមទាំងពីរត្រដាងស្លាបពីលើគម្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស។
អេសេគាល 1:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាមានមុខបួន ហើយមានស្លាបបួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វនីមួយៗមានមុខបួន និងស្លាបបួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤ អាល់គីតាប សត្វនីមួយៗមានមុខបួន និងស្លាបបួន។ |
ត្រូវឲ្យចេរូប៊ីមទាំងពីរត្រដាងស្លាបពីលើគម្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស។
នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។
ពេលខ្ញុំកំពុងមើលសត្វមានជីវិតទាំងនោះ ខ្ញុំឃើញមានកង់នៅលើដី ក្បែរសត្វមានជីវិតទាំងនោះ គឺកង់មួយសម្រាប់សត្វនីមួយៗទាំងបួន។
នៅក្រោមផ្ទៃមេឃនោះមានស្លាបរបស់តួទាំងឡាយ ត្រដាងទៅត្រង់តៗគ្នា គ្រប់គ្នាមានស្លាបពីរដែលបាំងខ្លួនម្ខាង ហើយស្លាបពីរ ដែលបាំងខ្លួនម្ខាងទៀត
កង់ទាំងបួននោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់មួយនៅក្នុងកង់មួយទៀត។
គ្រប់គ្នាមានមុខបួន មុខទីមួយជាមុខដូចជាចេរូប៊ីន មុខទីពីរជាមុខមនុស្ស មុខទីបីជាមុខសិង្ហ ហើយមុខទីបួនជាមុខឥន្ទ្រី។