Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 10:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 កង់​ទាំង​បួន​នោះ មាន​សណ្ឋាន​ដូច​គ្នា​ទាំង​អស់ គឺ​បែប​ដូច​ជា​មាន​កង់​មួយ​នៅ​ក្នុង​កង់​មួយ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ភាព​នៃ​កង់​ទាំង​៤​នោះ មាន​សណ្ឋាន​ដូច​គ្នា​ទាំង​អស់ គឺ​បែប​ដូច​ជា​មាន​កង់​១​នៅ​ក្នុង​កង់​១​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 10:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រោង​មួយៗ នោះ​មាន​កង់​លង្ហិន​បួន និង​ភ្លៅ​លង្ហិន​ដែរ ឯ​ជើង​កំណល់​របស់​គ្រោង​ទាំង​នោះ មាន​ប្រដាប់​ទ្រ​ដែល​សិត​ភ្ជាប់​ទាំង​បួន​ជ្រុង ពី​ក្រោម​ចាន‌ក្លាំ​មាន​ទាំង​ក្បាច់​កម្រង​ខាងៗ​ទាំង​អស់។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។


សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។


មាន​ពពកយ៉ាង​ក្រាស់ ហើយ​ងងឹត​នៅព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ។


នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទីបួន ឆ្នាំ​ទី​សាម​សិប ពេល​ខ្ញុំ​នៅ​ជា‌មួយ​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ ពេល​នោះ មេឃ​បាន​បើកចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត​ពី​ព្រះ។


សណ្ឋាន​កង់​ទាំង​នោះ មើល​ទៅ​ដូច​ជា​ត្បូង​បេរីល កង់​ទាំង​បួន​មាន​រាង​ដូច​គ្នា មើល​ទៅ​ដូច​ជា​កង់​មួយ​នៅ​ក្នុង​កង់​មួយ​ទៀត។


កាល​ណា​ទៅ ក៏​ទៅ​ទាំង​បួន​ខាង ឥត​ងាក​បែរ​ទៅ​ឯ​ណា​ក្នុង​កាល​ដែល​កំពុង​តែ​ទៅ​នោះ​ឡើយ គឺ​ទិស​ណា​ដែល​តម្រង់​ទៅ ទាំង​អស់​ក៏​ទៅ​តាម ឥត​ងាក​បែរ​ទៅ​ឯ​ណា​ឡើយ។


ខ្ញុំ​មើល​ឃើញ​មាន​កង់​បួន​នៅ​ខាង​ចេរូ‌ប៊ីន គឺ​កង់​មួយ​ខាង​ចេរូ‌ប៊ីន​មួយ ហើយ​កង់​មួយ​ខាង​ចេរូ‌ប៊ីន​មួយ​ទៀត កង់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល។


អើ​ហ្ន៎ ព្រះ‌ហឫ‌ទ័យ​ទូលាយ ប្រាជ្ញា និង​ព្រះ​តម្រិះ​របស់​ព្រះ​ជ្រៅ​ណាស់​ទេ​តើ! ការ​សម្រេច​របស់​ព្រះ‌អង្គ​តើ​អ្នក​ណា​អាច​ស្វែង​យល់​បាន! ហើយ​ផ្លូវ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​ស្វែង​រក​បាន!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម