មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
អេសាយ 60:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើពួកណាហ្ន៎ ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាប? ព្រះគម្ពីរខ្មែរសាកល តើអ្នកទាំងនេះជានរណា ដែលហើរមកដូចជាពពក និងដូចជាព្រាបមករកបង្អួចរបស់វា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកទាំងនោះជានរណា? ពួកគេរសាត់មកដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើពួកណាហ្ន៎ ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាបនោះ អាល់គីតាប តើអ្នកទាំងនោះជានរណា? ពួកគេរសាត់មកដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ។ |
មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
ពេលនោះ អ្នកនឹងនឹកក្នុងចិត្តថា តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យខ្ញុំ? ដ្បិតខ្ញុំបានបាត់កូនចៅអស់ហើយ ខ្ញុំនៅម្នាក់ឯង ជាអ្នកដែលត្រូវបំបរបង់ ហើយដើរសាត់ព្រាត់ តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ? ខ្ញុំត្រូវចោលនៅតែឯង ដូច្នេះ តើកូនទាំងនេះមកពីណា?
ចូរងើបភ្នែកអ្នកមើលជុំវិញ គេមូលគ្នាមកឯអ្នក ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។
គេនឹងមកទាំងញាប់ញ័រ ដូចសត្វហើរមកពីស្រុកអេស៊ីព្ទ ហើយមកពីស្រុកអាសស៊ើរ ដូចជាព្រាប យើងនឹងឲ្យគេវិលត្រឡប់មកលំនៅដ្ឋានរបស់ខ្លួន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង មកអង្គុយក្នុងព្រះរាជ្យរបស់ព្រះដែរ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ក្រោយនោះមក ខ្ញុំមើលទៅឃើញមនុស្សច្រើនកុះករ ដែលគ្មានអ្នកណាអាចរាប់បានឡើយ គេមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងគ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយដៃកាន់ធាងចាក។