អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។
អេសាយ 57:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវអស់កម្លាំង ដោយផ្លូវរបស់អ្នកវែងឆ្ងាយ ប៉ុន្តែ អ្នកមិនបានថាជាបង់កម្លាំងទទេនោះទេ គឺអ្នកបានទទួលសេចក្ដីចម្រើនកម្លាំងវិញ បានជាអ្នកមិនបានណាយចិត្តសោះឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកបានអស់កម្លាំងដោយដំណើរវែងឆ្ងាយរបស់អ្នក ប៉ុន្តែអ្នកមិនបានពោលថា: ‘អស់សង្ឃឹមហើយ!’ នោះទេ អ្នកបានរកឃើញការបន្តកម្លាំងជាថ្មី ដូច្នេះបានជាអ្នកមិនបានចុះខ្សោយឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធ្វើដំណើររហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងត្រូវអស់កំឡាំង ដោយផ្លូវរបស់ឯងវែងឆ្ងាយ ប៉ុន្តែឯងមិនបានថាជាបង់កំឡាំងទទេនោះទេ គឺឯងបានទទួលសេចក្ដីចំរើនកំឡាំងវិញ បានជាឯងមិនបានណាយចិត្តសោះឡើយ។ អាល់គីតាប អ្នកធ្វើដំណើររហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។ |
អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។
ប៉ុន្តែ គេឆ្លើយថា៖ ឥតប្រយោជន៍ទេ ដ្បិតយើងរាល់គ្នានឹងដើរតាមតែគំនិតរបស់យើងប៉ុណ្ណោះ យើងរាល់គ្នានឹងធ្វើតាមតែសេចក្ដីរឹងចចេសនៃចិត្តអាក្រក់របស់យើងរៀងខ្លួន។
កុំប្រថុយខ្លួនឲ្យនៅជើងទទេ ហើយខះកនោះឡើយ តែអ្នកបានតបថា ឥតប្រយោជន៍ទេ ដ្បិតខ្ញុំបានស្រឡាញ់ពួកដទៃ ហើយនឹងរត់ទៅតាមគេវិញ។
ហេតុអ្វីបានជាអ្នកអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់អ្នក អ្នកនឹងត្រូវមានសេចក្ដីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាអ្នកបានខ្មាសចំពោះស្រុកអាសស៊ើរដែរ
ហេតុនោះបានជាឥតមានភ្លៀងមួយមេឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ អ្នកនៅមានមុខងងើលដូចជាស្រីពេស្យាទៀត អ្នកមិនព្រមអៀនខ្មាសសោះ។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
គ្រប់គ្នានឹងបព្ឆោាតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្ដាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់។
វាបាននឿយហត់ដោយការឥតប្រយោជន៍ ស្នឹមយ៉ាងក្រាស់របស់វាមិនចេះជ្រះឡើយ ត្រូវដុតចោលក្នុងភ្លើងទៅ!
មើល៍! តើមិនមែនព្រះយេហូវ៉ានៃពួកពលបរិវារទេឬ ដែលធ្វើឲ្យស្នាដៃរបស់ជនជាតិនានារលាយក្នុងភ្លើង ហើយការនឿយហត់របស់សាសន៍ទាំងប៉ុន្មាន ទៅជាឥតប្រយោជន៍?