Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 24:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 វា​បាន​នឿយ​ហត់​ដោយ​ការ​ឥត​ប្រយោជន៍ ស្នឹម​យ៉ាង​ក្រាស់​របស់​វា​មិន​ចេះ​ជ្រះ​ឡើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដុស​ស្នឹម​មិន​ជ្រះ​ដែរ គឺ​មាន​តែ​ភ្លើង​ទេ​ដែល​អាច​ជម្រះ​ស្នឹម​បាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 វា​បាន​នឿយ‌ហត់​ដោយ​ការ​ឥត​ប្រយោជន៍ ប៉ុន្តែក្អែល​យ៉ាង​សំបើម​របស់​វា​មិន​ចេះ​បាត់​ចេញ​ទេ ត្រូវ​ដុត​ក្នុង​ភ្លើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដុស​ស្នឹម​មិន​ជ្រះ​ដែរ គឺ​មាន​តែ​ភ្លើង​ទេ​ដែល​អាច​ជម្រះ​ស្នឹម​បាន!

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 24:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌យេហូវ៉ា​ធុំ​ក្លិន​ឈ្ងុយ ព្រះ‌អង្គ​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដា‌សា​ដី ព្រោះ​តែ​មនុស្ស​ទៀត​ទេ ដ្បិត​គំនិត​ក្នុង​ចិត្ត​មនុស្ស​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​ជីវិត​ទាំង‌ឡាយ ដូច​យើង​បាន​ធ្វើ​មក​ហើយ​នោះ​ទៀត​ទេ។


ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចង់​ត្រូវ​រំពាត់? ហេតុ​អ្វី​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ? ក្បាល​របស់​អ្នក​រាល់​គ្នា​ក៏​ឈឺ ហើយ​គ្រប់គ្នា​មាន​ចិត្ត​ល្វើយ​ហើយ។


អ្នក​មាន​ការនឿយ​ណាយ​ចិត្ត ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។


យើង​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​អ្នក​ហើយ គឺ​ជា​ការ​កំផិត និង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​អ្នក ព្រម​ទាំង​សេចក្ដី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​អ្នក នៅ​លើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​អ្នក ក្រុង​យេរូ‌សាឡិម​អើយ អ្នក​មិន​ព្រម​ឲ្យ​បាន​ស្អាត​ទេ តើ​នឹង​នៅ​តែ​ដូច្នេះ​ដល់​កាល​ណា​ទៀត។


ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។


ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ តើ​ទត​មិន​ឃើញ​សេចក្ដី​ពិត​ទេ​ឬ? ព្រះ‌អង្គ​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​អន្តរធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​ជន​ជាតិ​ទាំង‌ឡាយ បាន​ខំ​ធ្វើ​ការ​ជាឥត​ប្រយោជន៍ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ធ្វើ​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ប៉ុណ្ណោះ។


ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សម្រង់​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ។


គ្រប់​គ្នា​នឹង​បព្ឆោាត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្ដាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់។


មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក ដ្បិត​យើង​បាន​ដុស​ជម្រះ​អ្នក តែ​អ្នក​មិន​បាន​ស្អាត​ទេ ដូច្នេះ អ្នក​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​ទៀត​ឡើយ ដរាប​ដល់​យើង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង ចំពោះ​អ្នក​បាន​សម្រាក​វិញ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម គឺ​ដល់​ថ្លាង​ដែល​ជាប់​មាន​ក្អែល ដែល​ក្អែល​នោះ​មិន​បាន​ដុស​ចេញ ចូរ​យក​សាច់​ចេញ​ដោយ​ដុំៗ ឥត​បោះ​ឆ្នោត​ឡើយ។


អេប្រាអិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់ ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត​រាល់​ថ្ងៃ គេ​ចម្រើន​សេចក្ដី​ភូត‌ភរ និង​អំពើ​ឃោរ​ឃៅ គេ​តាំង​សញ្ញា​ជាមួយ​ស្រុក​អាស‌ស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ស្រុក​អេស៊ីព្ទ។


មើល៍! តើ​មិន​មែន​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ស្នា​ដៃ​របស់​ជន​ជាតិ​នានា​រលាយ​ក្នុង​ភ្លើង ហើយ​ការ​នឿយ‌ហត់​របស់​សាសន៍​ទាំង​ប៉ុន្មាន ទៅ​ជា​ឥត​ប្រយោជន៍?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម