កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមនដូចជាពួកពលដើរ នោះអ្នកត្រូវចេញទៅចុះ ដ្បិតព្រះនឹងចេញទៅនៅមុខអ្នក ដើម្បីវាយពួកពលភីលីស្ទីន»។
អេសាយ 52:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ព្រោះព្រះយេហូវ៉ានឹងយាងនាំមុខអ្នក ហើយព្រះនៃសាសន៍អ៊ីស្រាអែលនឹងការពារអ្នក។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ អ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនទៅដោយរត់គេចដែរ ដ្បិតព្រះយេហូវ៉ានឹងយាងទៅខាងមុខអ្នករាល់គ្នា ព្រះនៃអ៊ីស្រាអែលនឹងការពារខាងក្រោយអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នា ដើម្បីការពារអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឯងរាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងនាំមុខឯង ហើយព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់នឹងការពារនៅខាងក្រោយឯងផង។ អាល់គីតាប អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល នៅមុខ និងនៅពីក្រោយអ្នករាល់គ្នា ដើម្បីការពារអ្នក។ |
កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមនដូចជាពួកពលដើរ នោះអ្នកត្រូវចេញទៅចុះ ដ្បិតព្រះនឹងចេញទៅនៅមុខអ្នក ដើម្បីវាយពួកពលភីលីស្ទីន»។
ត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សបំផុត នេះជាពិធីបុណ្យរំលងរបស់ព្រះយេហូវ៉ា។
សាសន៍អេស៊ីព្ទក៏បង្ខំកូនចៅអ៊ីស្រាអែលឲ្យចេញពីស្រុកជាប្រញាប់ ដ្បិតគេពោលថា៖ «យើងមុខជាស្លាប់ទាំងអស់គ្នា»។
គេនាំគ្នាយកម្សៅដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយ ព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះមិនអាចបង្អែបង្អង់បានទេ ក៏មិនបានរៀបចំម្ហូបម្ហាសម្រាប់តាមផ្លូវឡើយ។
ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនស្តេចស្រុកអេស៊ីព្ទមានព្រះហឫទ័យរឹងទទឹង ហើយស្តេចបានដេញតាមកូនចៅអ៊ីស្រាអែល តែកូនចៅអ៊ីស្រាអែលបានចេញទៅដោយមានជ័យជម្នះ។
សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃ ដែលដាក់យ៉ាងមាំមួន អ្នកណាដែលជឿ នោះមិនត្រូវភ័យខ្លាចឡើយ។
យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់ យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលយើងនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ។
គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងផ្ដាច់រនុកដែកផង
គេមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ព្រះអង្គនឹងនាំគេទៅ ព្រះអង្គនឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក។
យើងនឹងធ្វើអស់ទាំងភ្នំរបស់យើងឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់យើង នឹងបានលើកឡើង។
បន្តិចទៀត ពួកអ្នកដែលជាប់ជាឈ្លើយ នឹងបានរួចចេញពីចំណងគេជាយ៉ាងឆាប់ គេនឹងមិនត្រូវស្លាប់ ចុះទៅក្នុងរណ្តៅឡើយ ក៏មិនខ្វះខាតអាហារដែរ។
យើងបានឃើញអស់ទាំងផ្លូវរបស់គេ ហើយយើងនឹងប្រោសឲ្យជា យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងដែរ។
ពេលនោះ ទើបពន្លឺរបស់អ្នក នឹងលេចមកដូចជាអរុណរស្មី ហើយសេចក្ដីសុខស្រួលរបស់អ្នក នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់អ្នក នឹងនាំមុខអ្នក ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារអ្នក។
ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
បន្ទាប់មក ទង់ជ័យនៃជំរំដាន់នាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន បំពេញមុខងារជាទ័ពការពារជួរខាងក្រោយជំរំទាំងអស់ ហើយអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ គ្រប់គ្រងលើអង្គភាពទាំងមូល។
មិនត្រូវបរិភោគនំបុ័ងមានដំបែឡើយ គឺត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក ព្រោះអ្នកបានចេញពីស្រុកអេស៊ីព្ទទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យបាននឹកចាំអស់មួយជីវិត ពីថ្ងៃដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គយាងទៅជាមួយអ្នក ដើម្បីច្បាំងនឹងខ្មាំងសត្រូវជំនួសអ្នក ហើយប្រទានឲ្យអ្នកមានជ័យជម្នះ"។
កាលប្រជាជនទាំងអស់បានឆ្លងផុតហើយ ហិបនៃព្រះយេហូវ៉ា និងពួកសង្ឃក៏ឆ្លងទៅនៅខាងមុខប្រជាជន។
ពួកអ្នកប្រដាប់អាវុធដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ហើយទ័ពការពារជួរខាងក្រោយដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។
ពេលនោះ ដេបូរ៉ាមានប្រសាសន៍ទៅកាន់បារ៉ាកថា៖ «ចូរក្រោកឡើង! ដ្បិតនេះជាថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ តើព្រះយេហូវ៉ាមិនបានយាងនាំមុខលោកទេឬ?» ដូច្នេះ បារ៉ាកក៏ចុះពីភ្នំតាបោរ មានទាំងមនុស្សមួយម៉ឺននាក់ទៅជាមួយ។