ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 5:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ចម្ការ​បីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ នឹងបាន​ផល​តែ​មួយ​អេផា ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចម្ការទំពាំងបាយជូរ​បួនហិកតា នឹង​បង្កើតផល​តែ​ម្ភៃពីរលីត្រ គ្រាប់ពូជ​ពីររយម្ភៃពីរលីត្រ នឹង​បង្កើតផល​តែ​ម្ភៃពីរលីត្រ​ប៉ុណ្ណោះ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចម្ការ​ទំពាំង‌បាយជូរ​បី​ហិក‌តា នឹង​ឲ្យ​ផល​បាន​ត្រឹម​តែ​ស្រា​ហា‌សិប​លីត្រ ស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូ បាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ចំការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។

សូមមើលជំពូក

អាល់គីតាប

ចម្ការ​ទំពាំង‌បាយជូរ​បី​ហិក‌តា នឹង​ឲ្យ​ផល​បាន​ត្រឹម​តែ​ស្រា​ហា‌សិប​លីត្រ ស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូ បាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។

សូមមើលជំពូក



អេសាយ 5:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កន្សោម​គ្រាប់ និង​មែក​ជើង​ចង្កៀង​ធ្វើ​ជាប់​គ្នា គឺ​ទាំង​ដុំ​មូល​ធ្វើ​ពី​មាស​សុទ្ធ​មួយ​ដុំ។


នៅ​ក្នុង​ស្រុក​របស់​ប្រជា‌រាស្ត្រ​យើង នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​អរ​សប្បាយ​នៅក្នុង​ទី​ក្រុង។


ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ចំនួន​មួយ​ពាន់​ដើម មាន​តម្លៃ​ជា​ប្រាក់​មួយ​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សម្រាប់​អញ្ចាញ និង​បន្លា​វិញ


សេចក្ដី​រីក‌រាយ និង​អំណរ បាន​ដក​ចេញ​ពី​ចម្ការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់ យើង​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សម្រែក​ខ្ញៀវ‌ខ្ញារ សូរ​សម្រែក​របស់​គេ​មិន​មែន​ជា​សម្រែក​ពិត​ទេ។


គ្រាប់​ពូជ​ពង្រោះ​រលួយ​អស់​នៅ​ក្នុង​ដី ឃ្លាំង​នៅ​ទទេ ហើយ​ជង្រុក​ស្រូវ​ក៏​រលំ​អស់ ព្រោះ​ស្រូវ​ស្វិត​ក្រៀម​អស់​ហើយ។


កាល​ណា​យើង​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​អ្នក​រាល់​គ្នា​ចេញ នោះ​ស្ត្រី​ដប់​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​អ្នក​នៅ​ក្នុង​ឡ​តែ​មួយ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​អ្នក​បរិ‌ភោគ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ ។


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ចង់​ញែក​ស្រែ ជា​កេរ​របស់​ខ្លួន​មួយ​ចំណែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​អ្នក​ត្រូវ​គិត​តាម​តម្លៃ​ដែល​សាប‌ព្រោះ​បាន បើ​ព្រោះ​ស្រូវ​ឱក​ដប់​ថាំង នោះ​ត្រូវ​គិត​ជា​ប្រាក់​ហាសិប​សេកែល


ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក​ពាក់ តែ​មិន​បាន​កក់​ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ"។


តើ​អ្នក​គិត​ដូច​ម្ដេច​ទៅ​ហើយ? កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ទេ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​ហាសិប​រង្វាល់ នោះ​បាន​តែ​ម្ភៃ​វិញ។


អ្នក​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​របស់​អ្នក តែ​នឹង​ច្រូត​បាន​បន្តិច​បន្តួច ដ្បិត​កណ្តូប​នឹងស៊ី​បំផ្លាញ​អស់។


អ្នក​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា តែ​មិន​បាន​ផឹក​ស្រាទំពាំង​បាយ​ជូរ ក៏​មិន​បាន​បេះ​ផ្លែ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​អស់។