ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។
អេសាយ 37:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ។ ព្រះគម្ពីរខ្មែរសាកល រ៉ាបសាកេបានឮថាស្ដេចអាស្ស៊ីរីបានថយចេញពីឡាគីសហើយ នោះគាត់ត្រឡប់ទៅវិញ ក៏ឃើញស្ដេចអាស្ស៊ីរីកំពុងតែច្បាំងនឹងលិបណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ អាល់គីតាប មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។ |
ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។
ប៉ុន្តែ សាសន៍អេដុមបានបះបោរ ដកខ្លួនពីអំណាចសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។ គ្រានោះ ពួកក្រុងលិបណាក៏បះបោរ ដកខ្លួនពីក្រោមអំណាចទ្រង់ដែរ ព្រោះទ្រង់បានបោះបង់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់ទ្រង់។
ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយឆ្នាំហើយ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានគ្រប់ដប់មួយឆ្នាំ មាតាព្រះនាមថាហាមូថាល ជាបុត្រីយេរេមា ដែលនៅក្រុងលិបណា។
បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងម៉ាកេដា ទៅក្រុងលិបណា ហើយច្បាំងនឹងក្រុងនោះ។
គេបានឲ្យក្រុងហេប្រុន និងវាលស្មៅជុំវិញ ដល់ពួកកូនចៅសង្ឃអើរ៉ុន ទុកជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងលិបណា និងវាលស្មៅជុំវិញ