មានម្នាក់ទូលព្រះបាទដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់ជាមួយអាប់សាឡុមដែរ។ នោះព្រះបាទដាវីឌអធិស្ឋានទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ»។
អេសាយ 37:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ហោរាអេសាយជាកូនអ័ម៉ូស ក៏ចាត់គេឲ្យទៅឯព្រះបាទហេសេគា ទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកបានអធិស្ឋានដល់យើង ពីដំណើរសានហេរីបជាស្តេចសាសន៍អាសស៊ើរ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ អេសាយកូនរបស់អ័ម៉ូសចាត់គេឲ្យទៅគាល់ហេសេគា ទូលថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា: ‘ដោយព្រោះអ្នកបានអធិស្ឋានដល់យើងអំពីសានហេរីបស្ដេចនៃអាស្ស៊ីរី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះករុណាបានទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាព្រះបន្ទូលឆ្លើយតបរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ អេសាយជាកូនអ័ម៉ូស ក៏ចាត់គេឲ្យទៅឯហេសេគា ទូលថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីប ជាស្តេចសាសន៍អាសស៊ើរ អាល់គីតាប ពេលនោះ អេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅជម្រាបស្តេចហេសេគាថា៖ «ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាបន្ទូលឆ្លើយតបរបស់អុលឡោះតាអាឡា។ |
មានម្នាក់ទូលព្រះបាទដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់ជាមួយអាប់សាឡុមដែរ។ នោះព្រះបាទដាវីឌអធិស្ឋានទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ»។
ពេលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
ដល់ឆ្នាំទីដប់បួន ក្នុងរាជ្យស្ដេចហេសេគា សានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។
អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។