ប្រសិនបើមនុស្សណាម្នាក់ ឬប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទាំងប៉ុន្មាន ដែលស្គាល់សេចក្ដីវេទនាក្នុងចិត្តខ្លួន លើកដៃតម្រង់មកឯព្រះដំណាក់នេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
អេសាយ 37:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះទ្រង់។ ព្រះគម្ពីរខ្មែរសាកល ហេសេគាទ្រង់ទទួលសំបុត្រនោះពីដៃរបស់អ្នកនាំសារ ក៏អានសំបុត្រនោះ រួចយាងឡើងទៅដំណាក់របស់ព្រះយេហូវ៉ា។ ហេសេគាលាសំបុត្រនោះនៅចំពោះព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចយាងឡើងទៅព្រះដំណាក់ យកលិខិតនោះលាតបង្ហាញនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះទ្រង់ អាល់គីតាប ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចឡើងទៅដំណាក់ យកលិខិតនោះលាតបង្ហាញអុលឡោះតាអាឡា។ |
ប្រសិនបើមនុស្សណាម្នាក់ ឬប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទាំងប៉ុន្មាន ដែលស្គាល់សេចក្ដីវេទនាក្នុងចិត្តខ្លួន លើកដៃតម្រង់មកឯព្រះដំណាក់នេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឮសេចក្ដីដែលអ្នកបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះយើងនោះ យើងក៏បានញែកព្រះវិហារនេះ ដែលអ្នកបានស្អាងចេញជាបរិសុទ្ធ ទុកសម្រាប់នឹងតាំងឈ្មោះយើង នៅអស់កល្បជានិច្ច ភ្នែក និងចិត្តយើងនឹងស្ថិតនៅទីនោះ ជាដរាបតទៅ។
ព្រះបាទហេសេគាទទួលសំបុត្រពីដៃរបស់ពួកទូតទៅអាន រួចទ្រង់យាងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ
ហើយទ្រង់អធិស្ឋាននៅចំពោះព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គគង់ពីលើចេរូប៊ីមអើយ គឺព្រះអង្គតែមួយ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ ដូចជាដីហួតហែង។ –បង្អង់
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
ឱព្រះអើយ តើឲ្យបច្ចាមិត្តត្មះតិះដៀល ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គរហូតឬ?
លុះកាលស្តេចព្រះបាទហេសេគាបានស្តាប់ពាក្យទាំងនោះហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ រួចយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?»។