អេសាយ 33:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសម្ដីយ៉ាងជ្រៅ ដែលអ្នករកស្តាប់មិនបាន ជាភាសារឡប់ដែលអ្នកយល់មិនបាន។ ព្រះគម្ពីរខ្មែរសាកល អ្នកនឹងលែងឃើញជាតិសាសន៍ដ៏កាចសាហាវ ជាជាតិសាសន៍មានភាសាពិបាកយល់ដែលស្ដាប់មិនបាន មានអណ្ដាតត្រដិតដែលមិនអាចយល់បាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសំដីយ៉ាងជ្រៅ ដែលឯងរកស្តាប់មិនបាន ជាភាសារឡប់ដែលឯងយល់មិនបាន អាល់គីតាប អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។ |
ហេតុនោះបានជាព្រះយេហូវ៉ាមានព្រះបន្ទូលអំពីស្តេចអាសស៊ើរថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ។
ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។
គឺគេនឹងវិលទៅវិញ តាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ" នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហេតុនោះ ព្រះបាទសានហេរីបជាស្តេចអាសស៊ើរក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នែ៎ ពួកវង្សអ៊ីស្រាអែលអើយ យើងនឹងនាំសាសន៍មួយពីឆ្ងាយមកលើអ្នករាល់គ្នា គឺជាសាសន៍មួយយ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណ ដែលអ្នកមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ។
មានសេចក្តីចែងទុកមកក្នុងក្រឹត្យវិន័យថា៖ «យើងនឹងនិយាយទៅកាន់សាសន៍នេះ ដោយមនុស្សដែលនិយាយភាសាផ្សេងៗ ហើយដោយបបូរមាត់មនុស្សដទៃ តែទោះជាយ៉ាងនោះក៏ដោយ ក៏គេមិនស្តាប់យើងដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។