អេសាយ 32:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះ ក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ និងលាឲ្យដើររកស៊ីតាមចិត្ត។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានពរហើយ! អ្នករាល់គ្នាដែលសាបព្រោះនៅក្បែរអស់ទាំងទឹក ហើយលែងជើងគោ និងលា៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក ព្រមទាំងលែងគោ និងលារបស់ខ្លួន ឲ្យស៊ីស្មៅតាមចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ នឹងលា ឲ្យដើររកស៊ីតាមចិត្ត។ អាល់គីតាប ចំពោះអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក ព្រមទាំងលែងគោ និងលារបស់ខ្លួន ឲ្យស៊ីស្មៅតាមចិត្ត។ |
ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។
ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនបានជឿ ហើយចំនួនបុរសកើនឡើង មានប្រមាណជាប្រាំពាន់នាក់។
អស់អ្នកដែលបានជឿដល់ព្រះអម្ចាស់ បានកើនឡើងជាលំដាប់ គឺមានមនុស្សជាច្រើន ទាំងប្រុសទាំងស្រី