ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង។
អេសាយ 22:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងរាប់ចំនួនផ្ទះនៅយេរូសាឡិម ហើយរំលំផ្ទះទាំងនោះដើម្បីពង្រឹងកំពែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ ដើម្បីឲ្យងាយការពារកំពែងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង អាល់គីតាប អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ ដើម្បីឲ្យងាយការពារកំពែងក្រុង។ |
ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង។
អ្នករាល់គ្នាបានជីកស្រះទឹក នៅកណ្ដាលកំផែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់ ប៉ុន្តែ អ្នកមិនបានពឹងពាក់ដល់ព្រះដែលព្រះអង្គធ្វើការទាំងនេះ ឬផ្អែកដល់ព្រះអង្គដែលបានសម្រេចការនេះជាយូរមកហើយនោះទេ។
អ្នករាល់គ្នាបានឃើញកន្លែងរំលំរំលាយនៅក្រុងដាវីឌ ថាមានច្រើនណាស់ អ្នករាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅហោរាអេសាយថា៖ «ចូរអ្នក និងស្អា-យ៉ាស៊ូប កូនអ្នក ចេញទៅជួបអេហាសនៅចុងប្រឡាយទឹក ត្រង់ស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកប្រមោក
ចំពោះដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ពួកស្តេចសាសន៍យូដា ដែលត្រូវរំលំ ដើម្បីការពារទាស់នឹងសត្រូវឡើងមកឡោមព័ទ្ធ ហើយទាស់នឹងដាវ ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖
ចូរអ្នកតម្រូវឲ្យមានផ្លូវមួយ សម្រាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាត នៃពួកកូនចៅអាំម៉ូន និងមួយទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡិម ជាទីក្រុងមាំមួន។
ព្រះដ៏ជាថ្មដាដែលបង្កើតអ្នកមក នោះអ្នកមិនរវល់ ហើយអ្នកបានបំភ្លេចព្រះដែលបានផ្តល់កំណើតដល់ខ្លួន។