ត្រីនៅក្នុងទន្លេងាប់អស់ ទឹកទន្លេក៏ធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទមិនអាចផឹកទឹកទន្លេបានឡើយ ក៏មានឈាមពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។
អេសាយ 19:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកនេសាទនឹងថ្ងូរស្តាយ ឯពួកអ្នកដែលបោះសន្ទូចក្នុងទន្លេ នឹងស្រណោះស្រណោក ហើយពួកអ្នកដែលបង់សំណាញ់នៅលើទឹក នឹងរីងរៃទៅ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកនេសាទនឹងទួញសោក អស់អ្នកដែលបោះសន្ទូចក្នុងទន្លេនីលនឹងសោកស្ដាយ ពួកអ្នកដែលបង់សំណាញ់នៅលើផ្ទៃទឹកនឹងអន់ថយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរ ពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរ ហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកនេសាទនឹងថ្ងូរស្តាយ ឯពួកអ្នកដែលបោះសន្ទូចក្នុងទន្លេ នឹងស្រណោះស្រណោក ហើយពួកអ្នកដែលបង់សំណាញ់នៅលើទឹក គេនឹងរីងរៃទៅ អាល់គីតាប ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរ ពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរ ហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។ |
ត្រីនៅក្នុងទន្លេងាប់អស់ ទឹកទន្លេក៏ធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទមិនអាចផឹកទឹកទន្លេបានឡើយ ក៏មានឈាមពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។
ពួកនេសាទត្រីនឹងឈរនៅមាត់សមុទ្រនោះ ចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ
គេស្ទួចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ ហើយអរសប្បាយ។
ដូច្នេះ តើគេនឹងចេះតែចាក់ចេញពីអួន ហើយសម្លាប់អស់ទាំងសាសន៍ឥតប្រណីជានិច្ចឬ?
យើងនឹកឃើញពីត្រីដែលយើងបរិភោគដោយឥតគិតថ្លៃនៅស្រុកអេស៊ីព្ទ ពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមក្រហម និងខ្ទឹមស
"យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនព្រមរាំទេ យើងបានទ្រហោយំ ក៏ឯងមិនបានកាន់ទុក្ខដែរ"។