ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានស្បថថា៖ «ពិតប្រាកដជានឹងកើតមានដូចជាយើងបានគិតហើយ ក៏នឹងសម្រេចដូចជាយើងបានកំណត់ទុក
អេសាយ 19:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយស្រុកយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់សាសន៍អេស៊ីព្ទ អ្នកណាដែលឮនិយាយពីស្រុកនោះនឹងភ័យខ្លាច ដោយព្រោះគំនិតដែលព្រះយេហូវ៉ានៃពួកពលបរិវារបានសម្រេចពីដំណើរស្រុកនោះហើយ។ ព្រះគម្ពីរខ្មែរសាកល ដែនដីយូដានឹងទៅជាការភិតភ័យដល់អេហ្ស៊ីប អស់អ្នកដែលត្រូវគេរំលឹកអំពីដែនដីយូដានឹងភ័យខ្លាច ដោយព្រោះផែនការរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានគ្រោងទុកទាស់នឹងពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីយូដាជាកន្លែងមួយ ដែលធ្វើឲ្យជនជាតិអេស៊ីបញាប់ញ័រជាខ្លាំង ពេលណារំឭកពីស្រុកយូដា គេភ័យខ្លាចណាស់ ព្រោះតែការដែលព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចប្រព្រឹត្តចំពោះពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយស្រុកយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់សាសន៍អេស៊ីព្ទ អស់អ្នកណាដែលឮនិយាយពីស្រុកនោះនឹងភ័យខ្លាច ដោយព្រោះគំនិតដែលព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានសំរេចពីដំណើរស្រុកនោះហើយ។ អាល់គីតាប ទឹកដីយូដាជាកន្លែងមួយ ដែលធ្វើឲ្យជនជាតិអេស៊ីបញាប់ញ័រជាខ្លាំង ពេលណារំលឹកពីស្រុកយូដា គេភ័យខ្លាចណាស់ ព្រោះតែការដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានសម្រេចប្រព្រឹត្តចំពោះពួកគេ។ |
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានស្បថថា៖ «ពិតប្រាកដជានឹងកើតមានដូចជាយើងបានគិតហើយ ក៏នឹងសម្រេចដូចជាយើងបានកំណត់ទុក
នៅឆ្នាំទីដប់បួន ក្នុងរាជ្យស្តេចហេសេគា ព្រះបាទសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។
ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ពួកមហាតលិក ពួកចៅហ្វាយ និងប្រជាជនទាំងអស់របស់ស្ដេច
នៅថ្ងៃនោះ ពួកទូតនឹងចេញពីយើងទៅ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើល៍! ថ្ងៃនោះមកហើយ»។
មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។