អេសាយ 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនស្រីរបស់ក្រុងស៊ីយ៉ូន ត្រូវលះចោល ដូចជាបង្ហាដែលនៅចម្ការទំពាំងបាយជូរ ដូចជាជំរំនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវខ្មាំងឡោមព័ទ្ធហើយ។ ព្រះគម្ពីរខ្មែរសាកល រីឯកូនស្រីស៊ីយ៉ូនត្រូវបានទុកចោល ដូចជារោងនៅចម្ការទំពាំងបាយជូរ ដូចជាខ្ទមនៅចម្ការត្រសក់ ដូចជាទីក្រុងដែលត្រូវបានឡោមព័ទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទម នៅក្នុងចម្ការទំពាំងបាយជូរ ឬដូចខ្ទមនៅចម្ការត្រសក់ ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនស្រីរបស់ក្រុងស៊ីយ៉ូន នាងត្រូវលះចោលដូចជាបង្ហាដែលនៅចំការទំពាំងបាយជូរ ដូចជាជំរំនៅចំការត្រសក់ ដូចជាទីក្រុង ដែលត្រូវខ្មាំងឡោមព័ទ្ធហើយ អាល់គីតាប គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទម នៅក្នុងចម្ការទំពាំងបាយជូរ ឬដូចខ្ទមនៅចម្ការត្រសក់ ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។ |
ដើម្បីឲ្យទូលបង្គំបានថ្លែងពី អស់ទាំងសេចក្ដីសរសើររបស់ព្រះអង្គ នៅមាត់ទ្វារទាំងប៉ុន្មាននៃកូនស្រីស៊ីយ៉ូន ហើយត្រេកអរ ក្នុងការសង្គ្រោះរបស់ព្រះអង្គ។
ស្រុករបស់អ្នករាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងអ្នកក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់អ្នក នៅចំពោះអ្នកផង ហើយដីនោះត្រូវចោលស្ងាត់ ដោយពួកសាសន៍ដទៃបំផ្លាញ។
ប្រសិនបើព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួច នោះយើងរាល់គ្នានឹងដូចជាក្រុងសូដុម ហើយដូចក្រុងកូម៉ូរ៉ាដែរ។
នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម។
យើងនឹងបោះទ័ពឡោមព័ទ្ធអ្នក ព្រមទាំងដាក់ទាហានបង្ខាំងជុំវិញ ហើយចាត់ចែងគ្រឿងសឹកច្បាំងនឹងអ្នក។
មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមានប្រាំនាក់កំហែង នោះអ្នករាល់គ្នានឹងរត់ទៅ នៅសល់តែគ្នាតិច ដូចជាបង្គោលមួយដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា៖ នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់អ្នក ហើយបានមើលងាយដល់អ្នក កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់អ្នកហើយ។
ប្រហែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយព្រះអង្គនឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ"»។
ក្នុងកាលដែលព្រះអម្ចាស់បានលាងជម្រះគ្រឿងលាមករបស់ពួកស្រីៗក្រុងស៊ីយ៉ូនចេញ ហើយបានចម្រាញ់សម្អាតឈាមនៃក្រុងយេរូសាឡិមពីកណ្ដាលទីក្រុង ដោយអំណាចនៃសេចក្ដីយុត្តិធម៌ និងអំណាចនៃភ្លើងឆេះបន្សុស។
ពេលនោះ អ្នកនឹងនឹកក្នុងចិត្តថា តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យខ្ញុំ? ដ្បិតខ្ញុំបានបាត់កូនចៅអស់ហើយ ខ្ញុំនៅម្នាក់ឯង ជាអ្នកដែលត្រូវបំបរបង់ ហើយដើរសាត់ព្រាត់ តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ? ខ្ញុំត្រូវចោលនៅតែឯង ដូច្នេះ តើកូនទាំងនេះមកពីណា?
ព្រះយេហូវ៉ាបានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល៍ សេចក្ដីសង្គ្រោះរបស់អ្នកបានមកដល់ហើយ ព្រះអង្គយករង្វាន់មកជាមួយ ហើយសំណងរបស់ព្រះអង្គក៏នាំមុខទៅ។
ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនឹងជន់រាចពេញស្រុករបស់អ្នក ឱអេម៉ាញូអែលអើយ។
គេនៅព័ទ្ធជុំវិញទីក្រុង ដូចជាពួករក្សាចម្ការ ពីព្រោះពួកក្រុងបានបះបោរនឹងយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ម្ដេចបានជាព្រះអម្ចាស់គ្របបាំងកូនស្រី នៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលព្រះអង្គខ្ញាល់! ព្រះអង្គបានទម្លាក់លម្អរបស់អ៊ីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ព្រះអង្គមិននឹកចាំពីកំណល់កល់ព្រះបាទរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គខ្ញាល់នោះទេ។
ព្រះអង្គបានកន្ត្រាក់យកព្រះពន្លារបស់ព្រះអង្គ ចេញដោយកម្លាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញកន្លែងប្រជុំរបស់ព្រះអង្គចោល ព្រះយេហូវ៉ាធ្វើឲ្យពួកក្រុងស៊ីយ៉ូនភ្លេចពិធីបុណ្យ និងថ្ងៃសប្ប័ទ ហើយក្នុងសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះអង្គបានស្អប់ខ្ពើមដល់ស្តេច និងសង្ឃផង។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិត មើល៍! យើងមក ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។