ដ្បិតយើងបានដឹងថា អ្នកជាមនុស្សរឹងចចេស ហើយមានករឹងដូចជាចម្រឹងដែក ឯថ្ងាសអ្នកក៏ជាលង្ហិន
អេម៉ុស 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើសេះបោលនៅលើផ្ទាំងថ្មឬ? តើគេយកគោទៅភ្ជួរសមុទ្រឬ? តែអ្នករាល់គ្នាបានបង្វែរយុត្តិធម៌ឲ្យទៅជាជាតិពុល ហើយបង្វែរផលនៃសេចក្ដីសុចរិត ឲ្យទៅជាស្លែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើគេដែលបំបោលសេះលើផ្ទាំងថ្ម ឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ បានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌ ប្រែជាមានជាតិពិស និងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាល ឯងរាល់គ្នា ដែលរីករាយ ក្នុងសេចក្ដីសោះសូន្យ ឯងថា យើងបានអំណាចឡើង ដោយសារកំឡាំងរបស់ខ្លួនយើងទេតើ អាល់គីតាប តើគេដែលបំបោលសេះលើផ្ទាំងថ្ម ឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ បានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌ ប្រែជាមានជាតិពិស និងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ? |
ដ្បិតយើងបានដឹងថា អ្នកជាមនុស្សរឹងចចេស ហើយមានករឹងដូចជាចម្រឹងដែក ឯថ្ងាសអ្នកក៏ជាលង្ហិន
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
អ្នករាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាអំពើទុច្ចរិត អ្នករាល់គ្នាបានបរិភោគផលនៃការភូតកុហក។ ដោយព្រោះអ្នករាល់គ្នាបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយទុកចិត្តនឹងមនុស្សខ្លាំងពូកែដ៏ច្រើនសន្ធឹករបស់ខ្លួន
គេពោលចេញតែពាក្យឥតបានការ គេស្បថកុហកក្នុងការតាំងសញ្ញានឹងគ្នា ហេតុនេះហើយការវិនិច្ឆ័យក៏ដុះពន្លកឡើង ដូចតិណជាតិមានជាតិពុល ដុះតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។
យើងនឹងកាត់ចៅក្រមចេញពីចំណោមគេ ព្រមទាំងសម្លាប់ពួកមេទាំងប៉ុន្មានជាមួយគេដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។
ម្នាលអ្នករាល់គ្នាដែលបង្វែរយុត្តិធម៌ឲ្យទៅជាស្លែង ហើយបោះសេចក្ដីសុចរិតចុះទៅដីអើយ!
ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។