ស្តេចស្រុកអាសស៊ើរក៏នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
អេម៉ុស 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់អ៊ីស្រាអែល អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានមនុស្សសុចរិត ដើម្បីប្រាក់ ហើយលក់មនុស្សកម្សត់ទុគ៌ត ដើម្បីស្បែកជើងមួយគូ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកអ៊ីស្រាអែលបាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់ និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកអ៊ីស្រាអែល អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានលក់មនុស្សសុចរិត ឲ្យបានប្រាក់ ហើយមនុស្សកំសត់ទុគ៌តផង ឲ្យបានស្បែកជើង១សំរាប់ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកស្រុកអ៊ីស្រអែលបាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់ និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។ |
ស្តេចស្រុកអាសស៊ើរក៏នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់គេ គឺបានរំលងសេចក្ដីសញ្ញារបស់ព្រះអង្គ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។
ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
គឺជាពួកអ្នកដែលចាប់ពាក្យមនុស្ស ឲ្យគេមានទោស ហើយដាក់អន្ទាក់ចាប់ពួកមនុស្ស ដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិត ដោយឥតហេតុផង។
ដូច្នេះ យើងបានទះដៃ ដោយព្រោះកម្រៃទុច្ចរិតដែលអ្នកបាននោះ ហើយដោយព្រោះឈាមដែលបានខ្ចាយនៅកណ្ដាលអ្នកផង។
គេយកប្រជារាស្ត្ររបស់យើងទៅចាប់ឆ្នោតចែកគ្នា គេដោះដូរក្មេងប្រុសយកស្រីពេស្យា ហើយគេលក់ក្មេងស្រី ដើម្បីទិញស្រាផឹក ហើយក៏ស្រវឹងដោយស្រានោះ។
អ្នកបានលក់ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមឲ្យពួកសាសន៍ក្រិក ដើម្បីយកគេចេញទៅឆ្ងាយពីព្រំដែនរបស់ខ្លួន។
ជាហ្វូងដែលពួកអ្នកទិញយកទៅសម្លាប់ ដោយឥតមានទោសអ្វីទេ ឯពួកអ្នកលក់ពោលថា "សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានក្លាយជាអ្នកមានហើយ"។ ពួកគង្វាលក៏មិនបានប្រណីដល់ចៀមដែរ។